Mikel Arteta ផ្ញើ​សារ​ទៅ​កាន់​អ្នក​គាំទ្រ​ Arsenal ខណៈ​រូប​គេ​នឹង​ផ្លាស់​ទៅ​ធ្វើ​ជំនួយ​ការ​ Pep Guardiola នៅ​ Man City

អតីតខ្សែបម្រើវ័យ៣៤ឆ្នាំសញ្ជាតិអេស្ប៉ាញរបស់ក្លឹប Arsenal គឺកីឡាករ Mikel Arteta នឹងចូលទៅធ្វើជាជំនួយការគ្រូបង្វឹកដ៏ល្បីឈ្មោះគឺ Pep Guardiola នៅក្លឹប Man City ។ ស្របពេលដែលរូបនឹងផ្លាស់ទៅធ្វើជំនួយការគ្រូបង្វឹកនៅ Man City កីឡាករ Mikel Arteta បានបង្ហោះពាក្យពេចន៍យ៉ាងច្រើនទៅកាន់អ្នកគាំទ្ររបស់ក្លឹប Arsenal ។

ខាងក្រោមជាពាក្យសម្ដីខ្លះដែលដកស្រង់អ្វីដែលគាត់បានបង្ហោះនៅលើ Twitter ៖

« ខ្ញុំចង់បញ្ជាក់ទៅកាន់អ្នករាល់គ្នាថាខ្ញុំហើយចិត្តចូលនិវត្តន៍ហើយចាកចេញពីក្លឹប Arsenal ហើយចាប់យកឱកាសដើម្បីក្លាយជាជំនួយការគ្រូបង្វឹកនៅ Man City ។ ខ្ញុំរីករាយជាមួយរយៈពេល៥ជាមួយ Arsenal វាពិតជាមានកិត្តិយសនឹងមោទនភាពខ្លាំងដែលបានធ្លាប់មានឱកាសក្លាយជាប្រធានក្រុមនៅទីនោះ » ។

« ខ្ញុំចង់សម្ដែងការអរគុណទៅកាន់គ្រូបង្វឹក បុគ្គលិកគ្រប់គ្នា មិត្តរួមក្រុមជាពិសេសអ្នកគាំទ្ររបស់ Arsenal ទាំងអស់ដែលបានបង្ហាញការគាំទ្រមកកាន់ខ្ញុំពេលខ្ញុំនៅទីនោះ ។ ខ្ញុំចងចាំនៅអ្វីគ្រប់យ៉ាងអ្វីដែលធ្លាប់បានធ្វើនៅ Emirate Stadium ។ តែយ៉ាងណានៅពេលនេះខ្ញុំចាប់យកឱកាសដើម្បីទទួលបានបទពិសោធន៍ថ្មីក្នុងនាមជាជំនួយការគ្រូបង្វឹកជាមួយ Pep Guardiola ។ សូមអរគុណទៅអ្នកទាំងអស់គ្នា » ។

ខាងក្រោមជាអ្វីដែល Arteta បានបង្ហោះនៅ twitter ផ្ទាល់ខ្លួនរបស់គាត់ ៖

គួររំលឹកថាកីឡាករ Arteta ធ្លាប់លេងនៅក្លឹបចំនួន៤គឺ Ranger , Real Socidedad , Everton , និង Arsenal ។ បើនិយាយពីការស្នាក់នៅ Arsenal ពីឆ្នាំ២០១១ដល់២០១៦គាត់បានរួមចំណែកជួយឲ្យក្លឹបនេះឈ្នះពាន៤ផងដែរគឺ FA Cup ចំនួន២នឹង FA Community Shield ចំនួន២ផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Mikel Arteta ផ្ញើ​សារ​ទៅ​កាន់​អ្នក​គាំទ្រ​ Arsenal ខណៈ​រូប​គេ​នឹង​ផ្លាស់​ទៅ​ធ្វើ​ជំនួយ​ការ​ Pep Guardiola នៅ​ Man City已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:វីដេអូ
Tags: