នាង​ក្រមុំ​ម្នាក់​បាត់​ខ្លួន​ជាង​១០​ម៉ោង រក​ឃើញ​លង់​ទឹកស្រះ​ស្លាប់

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​ម្នាក់​បាន​ចេញ​ទៅ​រក​ខ្យង នៅ​វាលស្រែ​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ស្រាប់តែ​បាត់​ខ្លួន​សូន្យឈឹង មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក៏​បាន​ពឹង​ឲ្យ​អ្នក​ភូមិ​ជួយ​ដើរ​តាម​រក ហើយ​បាន​ប្រទះ​ឃើញ​ស្បែកជើង​នៅ​មាត់​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​នៅ​ចម្ងាយ​ពី​ផ្ទះ​របស់​នាង​ប្រមាណ​៦០០​ម៉ែត្រ​ប៉ុណ្ណោះ ។

ពេល​នោះ​បាន​អ្នក​ភូមិ​បាន​សន្និដ្ឋាន​ថា នាង​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​ការ​លង់ទឹក និង​លិច​បាត់​ទៅ​បាត​រណ្ដៅ​ដី​នោះ អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​រាវរក និង​បង់សំណាញ់ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​ប្រទះ​ឃើញ​សាកសព​នៅ​ត្រង់​ចំណុច​ដែល​មានការ​សង្ស័យ​នោះ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​រណ្ដៅ​ដី ស្ថិត​នៅ​ក្នុងភូមិ ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ ហុង​ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ មុន​ពេល​កើតហេតុ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រក​ខ្យង នៅ​ចំណុច​វាលស្រែ​ខាងកើត​ភូមិ ហើយ​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​តែ​ម្ដង ខណៈនោះ​ស្ត្រី​ជា​ម្ដាយ បាន​រង់ចាំ​មើលផ្លូវ​យ៉ាង​អន្ទះសារ លុះដល់​វេលា​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃ​ដដែល​នោះ ម្តាយ​ក៏​បាន​ពឹង​ឲ្យ​អ្នក​ភូមិ​ជួយ​តាម​រក ហើយ​បាន​ប្រទះ​ឃើញ​ស្បែកជើង របស់​នាង​ស្ថិត​នៅ​នៅ​មាត់ទឹក​រណ្ដៅ​ជីកដី​ដែល​មាន​ជម្រៅ​ជាង​៥​ម៉ែត្រ​។

ខណៈនោះ​អ្នក​ភូមិ​មានការ​សង្ស័យ​ថា នាង​លង់ទឹក​នៅ​ទីនោះ ក៏​បាន​យក​សំណាញ់​ទៅ​បង់ រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល គឺ​មាន​យៈ​ពេល​៧​ម៉ោង ទើប​ប្រទះ​ឃើញ​សាកសព ជាប់​សំណាញ់​នៅ​ត្រង់​ចំណុច​ដែល​មានការ​សង្ស័យ​នោះ ហើយ​បើ​គិត​ពី​ពេល​ដែល​នាង​បាត់​ខ្លួន​ពី​ផ្ទះ រហូត​ដល់​ពេល​ដែល រក​ឃើញ​សាកសព​នោះ មាន​រយៈពេល​ដល់​ទៅ​ជាង​១០​ម៉ោង​ឯណោះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព​រួចរាល់ ដឹង​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ការ​លង់ទឹក ហើយ​បាន​ប្រគល់​សាកសព ឲ្យ​ក្រុម​គ្រួសារ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី តាម​ការ​សង្ស័យ​របស់​អ្នក​ភូមិ​ថា នាង​ចុះ​ងូតទឹក​ឬ​លាងដៃ​ជើង នៅ​ក្នុង​រណ្ដៅ​ដី​មួយ​នោះ រួច​ក៏​បានរ​អឹ​ល​ធ្លាក់​ចូល​ទៅ​កន្លែង​ជ្រៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់​តែ​ម្ដង​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចប្រឡាយ ស្ថិតក្នុងភូមិម៉ាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធិ អធិការនគរបាល ក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងព្រឹកនេះថា ក្មេងរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ឡេង សៀវ អាយុ៣ខួប ឪពុកឈ្មោះ ឡាញ់ ចាន់ឡា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ឈន ប្រឹម អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

លោកអធិការ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្តាយក្មេងរងគ្រោះ បាននាំកូនទៅលេងផ្ទះអ្នកភូមិ ជាមួយគ្នាលុះទៅដល់ក៏បាន អង្គុយជជែកគ្នាលេងនៅក្រោមផ្ទះ ហើយក្មេងរងគ្រោះក៏បានរត់លេងនៅក្បែរៗនោះដែរ ស្រាប់តែមួយសន្ទុះក្រោយមករកមើលកូន មិនឃើញ ក៏ដើររកកូនក៏ប្រទះឃើញអណ្តែត នៅក្នុងប្រឡាយទឹក នាំគ្នាផ្អើតឆោឡោចុះស្រង់ជួយសង្គ្រោះ។

លោកអធិការបន្ថែមថា ដោយម្តាយក្មេងរងគ្រោះមិនអស់ចិត្ត ក៏បញ្ជូនកូនរបស់ខ្លួនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ តែជាអកុសល ពេទ្យបានបញ្ជាក់ថា ក្មេងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើត ហេតុសពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឲ្យលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ ចូលរួមរំលែកទុក្ខដល់គ្រួសារសពនិងបានផ្តល់ នូវអង្ករ៤០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ២យួរ ថវិកា១០ម៉ឺនរៀល សម្រាប់ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នាង​ក្រមុំ​ម្នាក់​បាត់​ខ្លួន​ជាង​១០​ម៉ោង រក​ឃើញ​លង់​ទឹកស្រះ​ស្លាប់

នាង​ក្រមុំ​ម្នាក់​បាត់​ខ្លួន​ជាង​១០​ម៉ោង រក​ឃើញ​លង់​ទឹកស្រះ​ស្លាប់

នាង​ក្រមុំ​ម្នាក់​បាត់​ខ្លួន​ជាង​១០​ម៉ោង រក​ឃើញ​លង់​ទឹកស្រះ​ស្លាប់

នាង​ក្រមុំ​ម្នាក់​បាត់​ខ្លួន​ជាង​១០​ម៉ោង រក​ឃើញ​លង់​ទឹកស្រះ​ស្លាប់

នាង​ក្រមុំ​ម្នាក់​បាត់​ខ្លួន​ជាង​១០​ម៉ោង រក​ឃើញ​លង់​ទឹកស្រះ​ស្លាប់