គន្លឹះថែរក្សា​សុខភាព​កុំឱ្យ​ឈឺ​នៅ​រដូវភ្លៀង !

6 Videos


រដូវភ្លៀងបានមកដល់ជំនួសឱ្យរដូវក្តៅ តែវាក៏នាំមកនូវផលប៉ះពាល់ផ្នែកសុខភាពសម្រាប់មនុស្សមួយចំនួន ។ សំណើម និង ទឹកភ្លៀងក្នុងរដូវនេះ បាននាំមកនូវពពួកសត្វល្អិត និង មេរោគបាក់តេរី វីរុស្សជាច្រើន ដែលអាចបង្ករនូវជំងឺផ្សេងៗដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ គ្រុនពោះវៀន គ្រុនធម្មតា គ្រុនផ្តាសាយធំ ជំងឺផ្លូវដង្ហើម រាគធម្មតា និង រាគមួល ជាដើម ។

P9

គន្លឹះថែរក្សា​សុខភាព​កុំឱ្យ​ឈឺ​នៅ​រដូវភ្លៀង !

ខាងក្រោមនេះជាតំបូន្នានខ្លះៗ ជួយអោយអ្នកជៀសផុតពីបញ្ហានេះនៅក្នុងរដូវភ្លៀង ៖

• ត្រៀមយកតាមខ្លួននូវអាវភ្លៀង ឆត្រ័ ដើម្បីការពារកុំអោយត្រូវទឹកភ្លឿងជោគជាំពេក
• ពិសារអាហារដែលមានអាហារូបត្ថម្ភច្រើនដូចជា ផ្លែឈើនិងបន្លែ ។
• ពិសារផ្លែឈើដែលមានវីតាមីន C អោយបានច្រើនដើម្បីបង្កើនប្រព័ន្ធការពាររាងកាយ និងជួយការពារមិនអោយកើតជំងឺផ្តាសាយ ឬ គ្រុន ។
• កុំពិសារអាហារដែលលក់នៅតាមផ្លូវ និង បន្លែឆៅ ។
• ពិសារទឹកអោយបានច្រើន ដើម្បីជួយកម្ចាត់ជាតិពុលចេញពីរាងកាយ ដូច្នេះត្រូវយកដបទឹកទៅតាម ខ្លួនជាប្រចាំ ។
• ជៀសវាងយកដៃទៅប៉ះពាល់ផ្ទៃមុខ ភ្នែក មាត់ ច្រមុះ ជាពិសេសនៅពេលដៃមានសភាពសើម ព្រោះមេរោគអាចឆ្លងចូលរាងកាយបាន ។
• ត្រូវលាងសំអាតដៃ ជើង និង មុខ ឱ្យបានរាល់ពេល នៅពេលចេញទៅក្រៅ និង ត្រលប់មកវិញ
• ធ្វើលំហាត់ប្រាណដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ ។
• រក្សាបរិដ្ឋានមិងមជ្ឈដ្ឋានរស់នៅជុំវិញអោយមានអនាម័យជានិច្ច ៕

                                                                   សុផល