សា​រ៉ា​យ​សមុទ្រ​គ្រាម ពិត​អាហារ​ដ៏​ល្អ ចំពោះ​សុខភាព​មែនឬ​?

សា​រ៉ា​យ​សមុទ្រ​គ្រាម ពិត​អាហារ​ដ៏​ល្អ ចំពោះ​សុខភាព​មែនឬ​?


សា​រ៉ា​យ​សមុទ្រ​គ្រាម ពិត​អាហារ​ដ៏​ល្អ ចំពោះ​សុខភាព​មែនឬ​?

​សា​រ៉ា​យ​សមុទ្រ ត្រូវបាន​គេ​ស្គាល់​ថា ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ តាំងពី​សម័យ​បូរាណ​មក​ម្លេះ​។ មនុស្ស​កាលពី​ជំនាន់​មុន ក៏​មាន​សុខភាព​ល្អ និង​អាយុ​វែង ដោយសារ​តែ​ញ៉ាំ​អាហារ​ប្រភេទ​នេះដែរ​។ មូលហេតុ​ដែល​អាច​គិត​ថា វា​ជា​អាហារ​ដ៏​ល្អ​បាន ដោយសារ​តែ​វា​ផ្តល់នូវ ជីវជាតិ​គ្រប់គ្រាន់ ដល់​តម្រូវការ​រាងកាយ​មនុស្ស​យើង​។ ប៉ុន្តែ ការ​ញ៉ាំ​សា​រ៉ា​យ​សមុទ្រ​ទៀងទាត់ អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន លើសពីនេះ​ទៀត​ដូចជា ៖

​កាល់ស្យូម​
សា​រ៉ា​យ​សមុទ្រ​សម្បូរ​ជាតិ​កាល់ស្យូម ដែល​ជា​ហេតុផល​មួយ​ថា អ្នក​អាច​ប្រើ​វា ដើម្បី​ព្យាបាល​ជំងឺ​រលាក​ឆ្អឹង​ក្នុង​សន្លាក់​បាន​។

អ៊ីយ៉ូត​
ជីវជាតិ​មួយ​នេះ ច្រើន​តែ​ត្រូវបាន​គេ​មើល​រំលង ប៉ុន្តែ វា​គឺជា​របស់​ដ៏​សំខាន់​បំផុត សម្រាប់​ថែរក្សា​ក្រពេញ​ទី​រ៉ូ​អ៊ីត ឲ្យមាន​សុខភាព​ល្អ​។ ក្រ​ពេញ​មួយ​នេះ អាច​សម្របសម្រួល​ដល់​ការផលិត របស់​អ័រម៉ូន​ក្នុង​ខ្លួន​ទាំងមូល ហើយ​នៅ​ពេល​វា​ធ្វើការ​ខុស​ប្រក្រតី​វិញ រោគ​សញ្ញា​ជាច្រើន អាច​នឹង​កើត​មាន​ដូចជា អស់កម្លាំង កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ និង​ខ្សោយ​សាច់ដុំ​ជាដើម​។

សម្របសម្រួល​ដល់​អ័រម៉ូន​
ចំពោះ​សា​រ៉ា​យ​សមុទ្រ​ពណ៌​បៃតង អាចជួយ​សម្រួល​ដល់​អ័រម៉ូន Estradiol និង Estrogen បាន ដែល​វា​ទាំងពីរ​នេះ​មាន​សារៈសំខាន់​បំផុត សម្រាប់​មុខងារ និង​អភិវឌ្ឍន៍​សរីរាង្គ​បន្ត​ពូជ​។ បើសិនជា​អ័រម៉ូន​ទាំងនេះ មាន​លក្ខណៈ​ខុស​ប្រក្រតី​វិញ ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​នឹងមាន​ខ្ពស់​។

បង្ការ​ការ​រលាក​
សា​រ៉ា​យ​សមុទ្រ ត្រូវបាន​គេ​អះអាងថា ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ដ៏​មាន​សុខភាព​ជា​ច្រើន ដែល​ជំនួយ​ដល់​ការប្រឆាំង​នឹង​ការ​រលាក​។ ការ​ញ៉ាំ​សា​រ៉ា​យ​សមុទ្រ​ទៀងទាត់ អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ជាច្រើន​ដូចជា ជំងឺ Celiac រលាក​សន្លាក់ ជំងឺ​ហឺត និង​ការ​ធាត់​ជ្រុល​ដែរ​។​

សា​រ៉ា​យ​សមុទ្រ អាច​ផ្តល់​ឲ្យ​អ្នក​នូវ​វីតាមីន C ច្រើន​ជាង​ផ្លែក្រូច​ទៅទៀត​។ ក្រៅពីនេះ វា​ក៏​មាន​ជាតិ​ប្រូតេអ៊ីន និង​រ៉ែ​ខ្ពស់​ផង​ដែរ​ដូចជា កាល់ស្យូម ដែក និង​ម៉ាញ៉េ​ស្យូម​។ សា​រ៉ា​យ​សមុទ្រ មាន​សមត្ថភាព​ប្រឆាំងនឹង​បាក់តេរី និង​វីរុស ដូច្នេះ ប្រព័ន្ធ​ភាពស៊ាំ​នឹង​កាន់តែ​ខ្លាំងក្លា​ជា​មុន​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។