ចង់​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម គួរតែ​ញ៉ាំ​ផ្លែឈើ​

ចង់​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម គួរតែ​ញ៉ាំ​ផ្លែឈើ​


ចង់​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម គួរតែ​ញ៉ាំ​ផ្លែឈើ​

​នេះ​គឺជា​ដំណឹង​ល្អ​មួយ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ផ្លែស្វាយ​។ តាម​ការសិក្សា​ថ្មី​មួយ ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Nutrition and Metabolic Insights បានឲ្យដឹងថា មនុស្សពេញវ័យ​ធាត់​ជ្រុល ដែល​ញ៉ាំ​ផ្លែស្វាយ ប្រហែលជា​អាច​ជួយ​បញ្ចុះ ជាតិ​ស្ករ​ក្នុង​ឈាម​ពួកគេ​បាន​។ យ៉ាងណាមិញ វា​មិន​មាន​ឥទ្ធិពល​អវិជ្ជមាន ចំពោះ​ទម្ងន់​គេ​ឡើយ​។

​អ្នក​ស្រាវជ្រាវ​មាន​ការភ្ញាក់ផ្អើល​ណាស់ ចំពោះ​ការរកឃើញ​អ្វី ដែល​មាន​ក្នុង​ផ្លែស្វាយ​នេះ​។ ជាក់ស្តែង​ដូចជា​សារធាតុ Mangiferin ដែល​មាន​នាទី​ជា​អង់​ទី​អុក​ស៊ីដង់ ហើយ​មាន​ប្រយោជន៍​ណាស់ ចំពោះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ផ្លែស្វាយ ក៏​មាន​ជាតិ​សរសៃ ដែល​អាច​ជួយ​បន្ថយ​ការ​បឺត​ស្រូប ជាតិ​ស្ករ​ចូលទៅ​ក្នុង​ចរន្តឈាម​ដែរ​។

​ជា​លទ្ធផល គេ​អាច​បញ្ជាក់បាន​ថា របប​អាហារ​ដែល​មាន​ការ​ញ៉ាំ​ផ្លែស្វាយ​ស្រស់ ប្រហែល ១០០ ក្រាម​ជា​ទៀងទាត់ ប្រហែល​ជា​ជួយ​កាត់បន្ថយ ជាតិ​ស្ករ​ក្នុង​ឈាម ទៅលើ​មនុស្ស​ធាត់​ជ្រុល​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។