បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ ដើម្បីឡើងទៅប៉ះអាល្លឺម៉ង់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលរង់ចាំស្រាប់។

បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ក្រោមក្រសែភ្នែកទស្សនិកជន ៧៥០០០នាក់ ចាប់ផ្ដើមភ្លាមបារាំងដែលជាម្ចាស់ផ្ទះពានរង្វាន់អឺរ៉ូ២០១៦នេះបានវាយសម្រុកអ៊ីស្លង់យ៉ាងខ្លាំងរហូតស៊ុតគ្រាប់ទី១ បានសម្រេចនៅនាទី ១៣ ដោយកីឡាករOlivier Giroud។ រំលងបាន ៧នាទី Paul Pogba បន្ថែមគ្រាប់ទី២ មុនពេល Dimitri Payet និង Antoine Griezmann បន្ថែមគ្រាប់ទី៣ និងទី៤។ ចប់តង់ទី១ បារាំង ៤-០ អ៊ីស្លង់។

ចូលមកដល់តង់ទី២ អ៊ីស្លង់ហាក់មានទម្រង់លេងគ្រាន់បើជាងមុនហើយវាយបកបាន២គ្រាប់វិញ ដោយKolbeinn Sigthorsson នៅនាទី ៥៦ និង Birkir Bjarnason នៅនាទី៨៤ ចំណែកបារាំងក៏រកបាន១គ្រាប់ទៀតដែរដោយ Olivier Giroud ម្ដងទៀតនាទី ៥៩។

ដូច្នេះក្រុមទាំង៤នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវរកឃើញហើយក្នុងនោះ វេល ប៉ះព័រទុយហ្គាល់ ហើយបារាំងត្រូវប៉ះក្រុមជម្រើសជាតិអាល្លឺម៉ង់៕

បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ប្រភព៖ sabay

  • បារាំង​យក​ឈ្នះ​អ៊ីស្លង់​ ៥-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: