ក្រុម​វិស្វករ​វៀតណាម​​​ ​បង្កើត​​​​កូន​​​នាវា​មុជ​ទឹក​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​

​​​​​​​​​​​​​​​កូន​នាវា​មុជទឹក​​​​​​ឯក​ជន​​​​មួយ​គ្រឿង​​​​​​ ​ត្រូវ​​បាន​​​បុរស​​ជន​ជាតិ​​វៀតណាម​​ម្នាក់​​​​កំពុង​តេស្ដ​​​​​សាកល្បង​​​​ឲ្យ​មហាជន​​មើល​​​​នៅ​ថ្ងៃ​អាទិត្យ​​​ម្សិលមិញ​​​ ​​ក្បែរ​​​​​ឆ្នេរសមុទ្រ​ភាគ​ឦសាន​ប្រទេស។​​​

ក្រុម​វិស្វករ​វៀតណាម​​​ ​បង្កើត​​​​កូន​​​នាវា​មុជ​ទឹក​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​

​​​​​​​​​​កូន​​នាវា​​នេះ​​​ ត្រូវ​​​​​​​បាន​ហែហម​​​​ទៅ​កាន់​​​កន្លែង​​​តេស្ដ ​​​​ដោយ​​​នាវា​កងទ័ព​​ជើង​ទឹក​​​វៀតណាម។ ចំណែក​​​ក្រុម​ប្រឹក្សា​​​​​វាយ​តម្លៃ​​របស់​ក្រសួង​ការពារ​ជាតិ​​​​វៀតណាម ​នឹង​​​​​​​ត្រួត​​ពិនិត្យ​មើល​​​គុណភាព​របស់​វា ខណៈ​នាវា​​​​​​​មាន​សមត្ថភាព​អាច​​បន្ត​​មុជ​​ ​និង​​បណ្ដែត​ទឹក​​បាន​ច្រើន​ម៉ោង។

​​​​​​​​​​​​​​​​​​​​​​​​​​លោក​ Nguyen Quoc Hoa ​​​​​​​ជា​​អ្នក​ចូល​រួម​​បង្កើត​​​​​នាវា​ខាង​លើ​​ម្នាក់​ និយាយ​ថា​​​មុន​តេស្ត​​ដាក់​ចូល​​សមុទ្រ​​​ ​គាត់​បាន​​ឆ្លង​​កាត់​សាកល្បង​​​ជាង​ ១០​ដង​​ នៅ​ក្នុង​​​​អាង​ទឹក​ និង​​​​តាម​បឹង​​​។ ​ក្នុង​​​​​នោះ​​គាត់​បាន​​​​​​តេស្ដ​​​លើ​​​ការ​បណ្ដែត​​​ខ្លួន​ ​មុជ​​ក្នុង​ទឹក​ ​បើក​​​ក្រឡឹង​​​​​ ​​បើក​ថយ​ក្រោយ​ ​​ និង​ការ​ប៉ះ​ទង្គិច​​ជាដើម​។

​លោក​ Hoa ​ជា​​​​នាយក​​ក្រុម​ហ៊ុន​​​​​វិស្វកម្ម​​​​នៅ​​ខេត្ត​ Thai Binh ​ភាគ​ខាង​ជើង​​ប្រទេស​វៀតណាម​ ចម្ងាយ​ប្រមាណ​ ១១០​គីឡូម៉ែត្រ​​​​​​ភាគ​អាគ្នេយ៍​​​​ទីក្រុង​ហាយណូយ។​ ​លោក​បន្ថែម​ថា ​​​​លោក​​​បាន​ចាប់​ផ្ដើម​​ច្នៃ​កូន​នាវាមុជទឹក​​​​លើក​​ដំបូង​​នៅ​ឆ្នាំ​ ២០១៤។

​ជាង​​មួយ​ឆ្នាំ​​កន្លង​​ផុត​​ទៅ​ ​​លោក Hoa និង​​ក្រុម​វិស្វករ​​​​​​​​របស់​គាត់​បាន​សិក្សា​​ភាព​​ខ្វះ​ចន្លោះ​​បន្ថែម​​ទៀត​​​​ដើម្បី​​​ផលិត​​​នាវា​​នេះ​​ជា​លើក​ទី​ពីរ​​ ជាមួយ​មុខងារ​​​​​ច្រើន​ជាង​មុន​​ និង​​ទំហំ​តូច​ជាង​មុន​។

ប្រភព​​ដដែល​​បន្ថែម​ថា ​​​​​​​ការ​ផលិត​​នាវា​​មួយ​គ្រឿង​​នេះ​​​​បាន​ប្រើ​ប្រាស់​​ដែក​ប្រមាណ​​ ៩​តោន ដោយ​អាច​​មុជ​បាន​​ជ្រៅ​​បំផុត​​ ៥០ម៉ែត្រ​​ ​និង​​​ល្បឿន ​២៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ​វា​​​អាច​​មុជ​​​បាន​រយៈពេល​ ​៣យប់ ​៣ថ្ងៃ ​​និង​​ផ្ទុក​​បាន​​មនុស្ស​​​ចំនួន​ ២នាក់​ថែម​ទៀត៕

ក្រុម​វិស្វករ​វៀតណាម​​​ ​បង្កើត​​​​កូន​​​នាវា​មុជ​ទឹក​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​

ជំនាន់​មុន៖

ចុចអាន៖ ​​នារី​អាកាសចរណ៍​​​ស្លៀក​ប៊ីគីនី ​ធ្វើ​​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​​ក្លាយ​ជា​​មហាសេដ្ឋី​ស្រី​​​ទី​មួយ​​

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Vn Express