Chelsea ​ទិញ​បាន​​​ខ្សែ​ប្រយុទ្ធ​​បែលហ្សិក​ Batshuayi ​ផ្លូវការ​ហើយ

ក្លឹប​តោ​ខៀវ​ Chelsea ​បាន​ទិញ​ចូល​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​ Michy Batshuayi ​មក​ពី​ក្លឹប​ Marseille ​ក្នុង​តម្លៃ​៣៣​លាន​​ផោន​ (៤៣,៨៣​លាន​ដុល្លារ) ​ផ្លូវ​ការ​ហើយ។

 

Chelsea ​ទិញ​បាន​​​ខ្សែ​ប្រយុទ្ធ​​បែលហ្សិក​ Batshuayi ​ផ្លូវការ​ហើយ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​ Michy Batshuayi

 

កីឡាករ​វ័យ​២២​ឆ្នាំ ​បាន​ចុះ​កុងត្រា​៥​ឆ្នាំ​​ នៅ​ទីលាន​ហ្វឹកហាត់​ Cobham ​កាល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​​ បន្ទាប់​ពី​ត្រឡប់​ពី​ព្រឹត្តិការណ៍​ Euro 2016​ ​វិញ​ ​និង​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ ដែល​មក​ចូល​រួម​ជាមួយ​ Chelsea ​​​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី​ Antonio Conte។

 

Batshuayi ​បាន​ប្រាប់​ដល់​វិបសាយ​ក្លឹប​ Chelsea ថា៖ “ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​​ធំ និង​ល្បី​បំផុត​នៅ​អឺរ៉ុប។ ខ្ញុំ​​សង្ឃឹម​ថា ខ្ញុំ​អាច​ជួយ​ Chelsea ​ឲ្យ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ អំឡុង​ពេល​​ដែល​ខ្ញុំ​នៅ​ Stamford Bridge។ Eden Hazard និង​ Thibaut Courtois ​​បាន​ប្រាប់​ខ្ញុំ​​រឿង​ល្អៗ​ជា​ច្រើន​ពី​ក្លឹប​នេះ ហើយ​​ការ​មក​ដល់​ Antonio Conte ​វា​ជា​ពេល​វេលា​ដ៏​រំភើប​ ដែល​បាន​ក្លាយ​ជា​កីឡាករ​ក្រុម​ Chelsea”។

 

រដូវ​កាល​មុន​ Batshuayi ​​ចូល​លេង​​ឲ្យ​​ក្រុម​ Marseille ​សរុប​បាន​​៥០​ប្រកួត និង​ស៊ុត​បាន​២៣​គ្រាប់៕

 

Chelsea ​ទិញ​បាន​​​ខ្សែ​ប្រយុទ្ធ​​បែលហ្សិក​ Batshuayi ​ផ្លូវការ​ហើយ

 

Chelsea ​ទិញ​បាន​​​ខ្សែ​ប្រយុទ្ធ​​បែលហ្សិក​ Batshuayi ​ផ្លូវការ​ហើយ

 

Chelsea ​ទិញ​បាន​​​ខ្សែ​ប្រយុទ្ធ​​បែលហ្សិក​ Batshuayi ​ផ្លូវការ​ហើយ

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail