ឪពុក CL មិន​ស្ដាយ​ក្រោយ​ដែល​កូន​ស្រី​បោះបង់​ការ​សិក្សា​ទាំង​នៅ​ក្មេង​

ឪពុក​របស់​តារា​ចម្រៀង CL មេក្រុម 2NE1 បាន​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​កូន​ស្រី​ទាំង​ស្រុង​ដោយ​មិន​បាន​បដិសេធ​រឿង​នាង​ចង់​ប្រឡូក​សិល្បៈ​និង​បោះ​បង់​ចោល​ការ​សិក្សា​ទាំង​ខ្លួន​នៅ​ក្មេង​នោះ​ឡើយ។

 

ឪពុក CL មិន​ស្ដាយ​ក្រោយ​ដែល​កូន​ស្រី​បោះបង់​ការ​សិក្សា​ទាំង​នៅ​ក្មេង​

 

មុន​នេះ​បន្តិច សាស្ត្រាចារ្យ Lee Ki Jin របស់​សកលវិទ្យាល័យ Sogang ហើយ​ក៏​ជា​ឪពុក​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ CL នោះ​បាន​និយាយ​ពី​កូន​ស្រី​សំណព្វ​របស់​ខ្លួន​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន Chosun Ilbo។ ពាក់ព័ន្ធ​នឹង​ម្ចាស់​បទ “Hello Bitches” លោក​ឪពុក​រូប​នេះ​បាន​ចែក​រំលែក​ថា៖ “ខ្ញុំ​មិន​បាន​បញ្ឈប់ Chaelin នោះ​ទេ​នៅ​ពេល​នាង​​ទៅ​ហ្វឹក​ហាត់​នៅ​ផលិតកម្ម YG ហើយ​ប្រកាស​ថា​នាង​នឹង​ឈប់​រៀន។ អាច​ស្វែង​រក​អ្វី​ដែល​ខ្លួន​ស្រលាញ់​នៅ​ក្នុង​វ័យ​ក្មេង​គឺ​ជា​រឿង​ដ៏​សំណាង​មួយ។ នៅ​ពេល​នោះ ខ្ញុំ​បាន​គិត​ថា បើ​នាង​មិន​អាច​ក្លាយ​ជា​តារា​ចម្រៀង​បាន​ទេ​នោះ នាង​អាច​បើក​ហាង​លក់​សំលៀក​បំពាក់​មួយ” ៕

 

ចុចអាន៖Minzy មាន​គេ​សរសើរ​ថា​ស្អាត​ជាង​មុន​​ច្រើន​ក្រោយ​​ចេញ​ពី 2NE1

 

ប្រែ​សម្រួល៖​ សុវណ្ណផៃ
ប្រភព៖ allkpop