មាន​ដឹង​ម៉ាដូណា ជិះ​ឡាន​ម៉ាកអ្វី​អត់?

តារា​សម្ដែង​​លោក ម៉ាដូណា បាន​ប្រាប់​ថា បច្ចុប្បន្ន​​លោក​​ជិះ​​រថយន្ត​ម៉ាក Highlander ​តម្លៃ​ជាង​ ១៨ ០០០ ដុល្លារ ដោយ​រថយន្ត​មួយ​នេះ​ លោក​បាន​ទិញ​កាល​ពី​ឆ្នាំ ២០១២។

 

មាន​ដឹង​ម៉ាដូណា ជិះ​ឡាន​ម៉ាកអ្វី​អត់?

ចាប់​តាំង​ពី​ចូល​សិល្បៈ​ ម៉ាដូណា ​ប្រាប់​ថា បាន​​ផ្លាស់ប្ដូរ​ឡាន​អស់​ ៣គ្រឿង​​មក​ហើយ ក្នុង​នោះ​មាន​ Camry. Luxes និង Highlander។

 

ម៉ាដូណា ចាប់​ផ្ដើម​​មាន​រថយន្ត​នៅ​ឆ្នាំ ២០០៧ គឺ​ម៉ាក Toyota Camry តម្លៃ​ជិត ១ម៉ឺន​ដុល្លារ ហើយ​បន្ទាប់​​ប្ដូរ​មក​ជិះ Luxes  តម្លៃ​ជាង​១៣ ០០០ ដុល្លារ។
 

តារា​រូប​នេះ​បាន​​​បង្ហើប​​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​មុខ​នេះ ​លោក​គ្រោង​​ប្ដូរ​រថយន្តHighlander​ដែល​កំពុង​ជិះ​ចេញ បន្ទាប់​​ត្រឡប់​ពី​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក។ ការ​ចេញ​ទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​មាន​រយៈ​ពេល​៣ខែ  លោក​គ្រោង​ចេញ​ទៅ​នៅ​ខែ តុលា ឆ្នាំ ២០១៦ ខាង​មុខ​នេះ ។ រថយន្ត​ដែល​មក​ជំនួស​Highlander ​នោះ​ម៉ាក​ TOYOTA SINA  តម្លៃ​ជាង​ ២ម៉ឺន​ដុល្លារ។
 

 

មាន​ដឹង​ម៉ាដូណា ជិះ​ឡាន​ម៉ាកអ្វី​អត់?
 

ម៉ាដូណា បញ្ជាក់​ថា  TOYOTA SINA​ដែល​​គ្រោង​ទិញ មិនមែន​ជា​​ម៉ូដែល​ចុង​ក្រោយ​​របស់​លោក​ឡើយ ប្រសិន​ថ្ងៃ​អនាគត​រក​ប្រាក់​បាន​កាន់​តែ​ច្រើន នោះ​លោក​នឹង​ទិញ​រថយន្ត​កាន់​តែ​ទំនើប​ជាង​នេះ​ថែម​ទៀត៕
 

អត្ថបទ៖ ខុត សីហា