ខ្មែរ​ពីរ​នាក់​ត្រូវបានឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់ ​គ្រូបង្រៀន​ថៃ

ខ្មែរ​ពីរ​នាក់​ត្រូវបានឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់ ​គ្រូបង្រៀន​ថៃ



បាត់ដំបង ​៖ ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែល​ជា​ជនជាតិ​ថៃ​ និង​មាន​នាទី​ជា​គ្រូបង្រៀន​ផង​នោះ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាប់រំលោភ​ ព្រមទាំង​បាន​ប្រើប្រាស់​កូនកាំបិត​អារ.ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត​នៅក្នុង​បន្ទប់​ជួល​ បន្ទាប់ពី​នារី​រងគ្រោះ​ចូល​ទៅ​សម្រាក​ដោយ​ភ្លេច​ដាក់​គន្លឹះទ្វារ។

យោង​តាម​របាយការណ៍​ពី​ប្រភព​ក្នុង​ប្រទេស​ថៃ​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹងថា ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣​ ខែកក្កដា​ ឆ្នាំ​២០១៦​ បន្ទាប់ពី​អ្នកភូមិ​បាន​ប្រទះឃើញ​សព​នារី​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល ត្រូវ​ឃាតក​ អារ.ក​សម្លាប់​ ព្រមទាំង​មាន​លក្ខណៈ​ចាប់​រំលោភ​ថែមទៀត​ផង។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ឃុំ កែង​ខយ​ ស្រុក​កែង​ខយ​ ខេត្ត​សារៈ​បុរី ​ ប្រទេស​ថៃ។ ក្រោយពី​ក្រុម​តម្រួត​បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ​ និង​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សព​ទើប​ដឹង​ថា នារី​រងគ្រោះ​មាន​ស្រុកកំណើត​នៅ​ខេត្ត​រ៉​យ​អ៊ិ​ត ដោយមាន​នាទី​ជា​គ្រូបង្រៀន ព្រមទាំង​បាន​ផ្លាស់ប្ដូរ​មក​បង្រៀន​នៅក្នុង​ខេត្ត​សារៈ​បុរី ដោយ​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ត្រង់​ចំណុច​ខាងលើ។

ជំហាន​ដំបូង​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ក្រុម​ជំនាញ​ គឺ​គេ​បាន​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ​ចំនួន​ពីរ​នាក់​ ដែល​មាន​អាសយដ្ឋាន​គឺ​ជួល​បន្ទប់​ស្នាក់នៅ​ខាងក្រោយ​បន្ទប់​នារី​រងគ្រោះ​ ដែល​មាន​ឈ្មោះ យ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ភ័ក្ត្រ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ដោយ​បាន​នាំមក​សាកសួរ​ ថែមទាំង​ប្រមូល​សម្លៀក បំពាក់​ជន​ទាំងពីរ​យក​មក​ត្រួត​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ដើម្បី​ស្រាវជ្រាវ​រក​ជាតិ​ឈាម​ដែល​អាច​ប្រឡាក់​ជាប់​ខោ អាវ។

ក្រោយពី​បាន​សាកសួរ​រួចមក ជនសង្ស័យ​ដែលជា​ជនជាតិ​ខ្មែរ​ទាំងពីរ​នាក់ ទំនងជា​អាច​រួចខ្លួន ព្រោះ​នៅវេលា​ម៉ោង​៨​យប់ ថ្ងៃ​ដដែល​នោះដែរ​ សមត្ថកិច្ច​ថៃ​បាន​ឈាន​ទៅធ្វើ​ការឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ទៀត​ឈ្មោះ ឆា​ទ្រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​រស់នៅ​ផ្ទះ​លេខ​៥៦ ភូមិ​៧ ឃុំ​ថា​ខ្ល ស្រុក​កែងខ​ង ខេត្ត​សារៈ​បុរី ខណៈដែល​ជន​នោះបាន​វិលត្រឡប់​មកពី​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​មួយ​កន្លែង។

ឆ្លង​តាម​ការ​ពិនិត្យ​ទៅ​លើ​ខ្លួនប្រាណ​របស់​ជនសង្ស័យ​ទី​៣​នេះ គឺ​​សង្កេត​ឃើញ​ថា​ ទាំង​នៅ​ផ្នែក​ខាង​ខ្នង ក៏ដូចជា​នៅ​លើ​ដើមទ្រូង​គឺ​មាន​ស្នាម​ក្រចក​របស់​នារី​រង​គ្រោះ​សព្វកន្លែង ​ខណៈដែល​នាង​បាន​រើ​បម្រាស់​ ហើយ​នៅលើ​ដៃ​ឆ្វេង​របស់​ជនសង្ស័យ ក៏មាន​ស្នាម​មុត​នឹង​កាំបិត​ប្រវែង​៣​សង់ទីម៉ែត្រ​ផងដែរ ទើប​នៅ​ទីបំផុត​ជនសង្ស័យ​រូបនេះ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ហើយ​អារ ក សម្លាប់​នាង​មែន ដោយសារ​តែ​ការ​លួច​ស្រឡាញ់​នាង​ជា​យូរ​មកហើយ ទើប​នៅ​ចន្លោះ​ម៉ោង​៣​ ទៅ​ម៉ោង​៤ ទៀបភ្លឺ​ថ្ងៃទី​៣ ​ខែកក្កដា​នេះ ខ្លួន​បាន​អែប​មក​ក្បែរ​បន្ទប់​នាង ដោយ​សង្កេត​ឃើញថា​នាង​ដេក​ម្នាក់ឯង​ដោយ​មិន​បាន​ដាក់​គន្លឹះទ្វារ​នោះ​ទេ ទើប​ខ្លួន​បាន​លប​ចូល​ទៅ​ដោយ​បាន​ចាប់ យក​នូវ​កូនកាំបិត​របស់​នាង​កាន់​ទៅជា​មួយ​ផង ហើយ​បាន​ភ្ជង់​លើ​បំពង់ក នាង​ដើម្បី​ចាប់​នាង​រំលោភ​ឲ្យ​បាន។

ជនសង្ស័យ​បាន​រៀបរាប់​បន្តថា នៅ​ខណៈដែល​ខ្លួន​កំពុងតែ​ធ្វើ​សកម្មភាព​រំលោភ​ទៅលើ​នារី​ដ៏​ស្រស់ស្អាត​នោះ​មិនទាន់​ទាំង​បាន​ដល់ត្រើយ​ផង ក៏ត្រូវ​បាន​រូប​នាង​ធ្វើការ​រើ​បម្រាស់​ដោយ​បាន​តតាំង​ខ្វាច​ខ្ញាំ​មក​លើ​ខ្លួន​យ៉ាង​ចាស់ដៃ ដោយ​ទ្រាំ​មិនបាន​ខ្លួន​ក៏បាន​សម្រេចចិត្ត​អារ.ក សម្លាប់​នាង​តែម្តង ទើប​គេចខ្លួន​ទៅ​សំងំ​ដេក​ជា​ធម្មតា រហូត​សមត្ថកិច្ច​ឃាត់ខ្លួន​បាន។

យោងតាម​ការស្រាវជ្រាវ និងស៊ើប​អំពី​ប្រវត្តិ​គឺ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឆា​ទ្រី​ រូបនេះ​ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​កាលពី​អំឡុង​ឆ្នាំ​២០១៣ ពីបទ​រំលោភ​សេពសន្ថវៈ​ ដោយ​ទើប​រួចខ្លួន​វិញ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ហើយក៏​ទើបនឹង​បានមក​នៅក្រៅ​ពន្ធនាគារ​បាន​ចំនួន​១០​ខែ​ប៉ុណ្ណោះ ក៏​ត្រូវបាន​ឃាត់ខ្លួន​ម្តងទៀត ពីបទ​រំលោភ​សម្លាប់​ថែមទៀត ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​ឲ្យ​ធ្វើ​ត្រាប់​ឡើងវិញ​អំពី​សកម្មភាព​ទាំងនេះ ទើប​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទោស​តាមផ្លូវ​ច្បាប់៕
ខ្មែរ​ពីរ​នាក់​ត្រូវបានឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់ ​គ្រូបង្រៀន​ថៃ

ខ្មែរ​ពីរ​នាក់​ត្រូវបានឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់ ​គ្រូបង្រៀន​ថៃ

ខ្មែរ​ពីរ​នាក់​ត្រូវបានឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់ ​គ្រូបង្រៀន​ថៃ

ខ្មែរ​ពីរ​នាក់​ត្រូវបានឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់ ​គ្រូបង្រៀន​ថៃ