នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅស្រុកកំពង់សីលា ឃាត់ខ្លួន៧នាក់ និងវត្ថុតាងមួយចំនួនធំ(មានវីដេអូ)

(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកកំពង់សីលា សហការជាមួយកម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនដ៏ធំ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ដោយធ្វើការចាប់ខ្លួនជនសង្ស័យ៧នាក់ មានស្រី៤នាក់ ព្រមទាំងដកហូតថ្នាំ និងវត្ថុតាងមួយចំនួនធំ។

សម្រាប់ជនសង្ស័យទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោយបង្ក្រាបបាន កាលពីរសៀលថ្ងៃទី២ ខែកក្កដាកន្លងទៅ។ 

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា «ក្រោយពីបើកការស៉ើបអង្កេត ស្រាវជ្រាវយ៉ាងយកចិត្តទុក លើករណីជួញដូរ ចែកចាយគ្រឿងញៀន នៅស្រុកកំពង់សីលា នៅវេលាម៉ោង ៣៖៥០នាទីរសៀលនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ស្នងការនគរបាលខេត្ត បានបញ្ជាលោកអធិការស្រុកកំពង់សីលា ដឹកនាំប្រតិបត្តិការចុះបង្រ្កាប ដោយសហការជាមួយ កម្លាំងជំនាញ បានធ្វើការបង្ក្រាបនៅចំណុចផ្ទះឈ្មោះ កែវ លីណា ភេទប្រុស អាយុ៤៧ឆ្នាំ ហើយកម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យ៧នាក់ ដោយដកវត្ថុតាងមួយចំនួនធំ រួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនICE ចំនួន៤កញ្ចប់ធំ, ថ្នាំញៀនគ្រាប់ពណ៌ឈាមជ្រូក១២គ្រាប់, ថ្នាំញៀនគ្រាប់ពណ៌ក្រហម ១០គ្រាប់, ម្សៅពណ៌កាហ្វេ១កញ្ចប់, កញ្ឆាក្រៀម១កញ្ចប់, សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, សម្ភារសម្រាប់កែច្នៃផលិតគ្រឿងញៀនដោយដៃមួយចំនួន, ពុម្ពត្រាសម្រាប់បោះលើគ្រឿងញៀនចំនួន១, រថយន្ត២គ្រឿង, អាវុធខ្លី១ដើម បង់១ គ្រាប់៩គ្រាប់, ទូរស័ព្ទដៃ៥គ្រឿង, លិខិតឆ្លងដែន១ច្បាប់ កាបូបយួរដៃ១និងកាបូបតូច២»។

ជនសង្ស័យទាំង៧នាក់ រួមមាន៖ ឈ្មោះ ប៉ាន់ សុវណ្ណ ភេទប្រុស អាយុ៥៥ឆ្នាំ, ឈ្មោះ យឹម ចន្តា ភេទស្រី អាយុ៣៥ឆ្នាំ, ឈ្មោះ ហាស់ ចន្ថា ភេទស្រី អាយុ៤៥ឆ្នាំ, (ប្រពន្ធរបស់ឈ្មោះ កែវ លីណា), ឈ្មោះ សួស ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ, ឈ្មោះ ឡាយ សេង ភេទប្រុស អាយុ២៩ឆ្នាំ, ឈ្មោះ វុធ ងូត ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ កែវ ច័ន្ទនី ភេទស្រី អាយុ២៥ឆ្នាំ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ចំពោះឈ្មោះ កែវ លីណា បានរត់គេចខ្លួនបាត់ ហើយពេល កម្លាំងប្រតិបត្តិការយើងសំរុក ចូលបង្រ្កាបមុខសញ្ញានៅក្នុងផ្ទះ ជនសង្ស័យបានយកថ្នាំញៀនមួយចំនួន ចាក់ចូលក្នុងបង្គន់ ដើម្បីបំផ្លាញភស្ដុតាង ដូច្នេះកម្លាំងយើងបានវាយបំបែកបង្គន់ ចាប់យកថ្នាំដែលនៅសេសសល់ បានមួយចំនួនធំផងដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅស្រុកកំពង់សីលា ឃាត់ខ្លួន៧នាក់ និងវត្ថុតាងមួយចំនួនធំ(មានវីដេអូ)

នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅស្រុកកំពង់សីលា ឃាត់ខ្លួន៧នាក់ និងវត្ថុតាងមួយចំនួនធំ(មានវីដេអូ)

នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅស្រុកកំពង់សីលា ឃាត់ខ្លួន៧នាក់ និងវត្ថុតាងមួយចំនួនធំ(មានវីដេអូ)