ហាង ទំនើបសាមសុង ធៀន សេង នៅខេត្តបាត់ដំបង ត្រូវបានសម្ភោធជាផ្លូវការ

បាត់ដំបង៖ ការបើកសម្ភោធជាផ្លូវការរបស់ហាងទំនើបសាមសុង ធៀន សេង⁣ នៅខេត្តបាត់ដំបង ត្រូវបានប្រារព្ធ ធ្វើទ្បើងនៅថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2016 នៅក្នុងទីក្រុងបាត់ដំបង។ ដោយបានទទួលស្គាល់យ៉ាង ទូលំទូលាយថាជាទីប្រជុំជនពោរពេញទៅដោយភាពសុីវីល័យ និងប្រជាពលរដ្ឋមាន ជីវភាពធូរធារច្រើន ព្រមទាំងសម្បូរទៅដោយភ្ញៀវទេសចរណ៍បរទេស ទីក្រុងបាត់ដំបងជាទីកន្លែង ដ៏ល្អសម្រាប់ក្រុមហ៊ុន សាមសុងពង្រីកទីផ្សារបច្ចេកវិទ្យា កាន់តែធំជាងមុន ដែលធ្វើឲ្យមានភាព ងាយស្រួលសម្រាប់អ្នករស់នៅ ទីនោះក្នុងការទំនាក់ទំនងទិញផលិតផល។

លោកស្រី សេង ឆេងង៉ ដែលជា នាយកគ្រប់គ្រងហាងទំនើបសាមសុង ធៀន សេង ខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុនទូរស័ព្ទលេខ១ ទាំងក្នុងពិភពលោក និងក្នុងប្រទេសកម្ពុជា ខណៈពេលដែល ផលិតផលដ៏សម្បូរបែប និងមានគុណភាពខ្ពស់របស់ក្រុមហ៊ុនកំពុងតែមាន ការពេញនិយមខ្លាំងសម្រាប់ អ្នកបាត់ដំបងផងដែរ»។

លោក ឆែ សុខទ្បេង ែដលជាប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន សាមសុងថៃអេឡិចត្រូនិច នៅកម្ពុជា បានឲ្យដឹងថា៖ «ជាមួយនឹងហាងថ្មីនេះ អតិថិជននៅក្នុងខេត្តបាត់ដំបងនឹងទទួលបាននូវផលិតផល របស់សាមសុង ដែលមានការធានាពីក្រុមហ៊ុនផ្ទាល់ ហើយមានតម្លៃសមរម្យ។ ក្រៅពីនេះទៀតពួកគាត់ ក៏អាចទទួលបាននូវសេវាកម្មផ្សេងៗដូចជា៖ ការបង់រំលស់ ការជួសជុល ប្រូមូ៉សិន និងការកុម្ម៉ងទិញទុក ជាមុននូវផលិតផលថ្មីរបស់សាមសុងផងដែរ។ កាន់តែពិសេសទៀតនោះ រាល់ការទិញទូរស័ព្ទ នៅហាងថ្មីនេះចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា 2016 អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ»

ហាងទំនើបសាមសុង ធៀន សេង មានទីតាំងនៅផ្ទះលេខ ១០២ ផ្លូវលេខ 3 កែងនឹងផ្លូវ 121 សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អតិថិជនក៏ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈ ទូរស័ព្ទលេខ 016/012 68 38 38 ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហាង  ទំនើបសាមសុង ធៀន សេង នៅខេត្តបាត់ដំបង ត្រូវបានសម្ភោធជាផ្លូវការ

ហាង  ទំនើបសាមសុង ធៀន សេង នៅខេត្តបាត់ដំបង ត្រូវបានសម្ភោធជាផ្លូវការ

ហាង  ទំនើបសាមសុង ធៀន សេង នៅខេត្តបាត់ដំបង ត្រូវបានសម្ភោធជាផ្លូវការ