សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​

6 Videos


តារាចម្រៀងស្រីប្រចាំផលិតកម្មថោន សាសា បានចាប់ផ្តើមបង្ហាញខ្លូនមកវិញហើយនៅ ក្នុងការងារសិល្បៈបន្ទាប់ពីនាងបាត់មុខមួយរយៈពេលមកនេះ ។ ថ្មីៗនេះស្រីស្អាត សាសា បានបង្ហាញពីសកម្មភាពនៅក្នុងការងារសិល្បៈឡើងវិញដោយ នាងបានចាប់ផ្តើមថត MV សម្រាប់បទចម្រៀងថ្មីរបស់នាង ។ ការបង្ហាញខ្លូនមកវិញនេះ គេសង្កេតឃើញថា នាងមានរូបរាងកាន់តែស្រស់ស្អាត ហើយការតុបតែងខ្លូនរបស់នាងក៏ប្លែក ផងដែរ ។

P9

សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​

ថ្វីត្បិតតែមួយរយៈពេលមកនេះគេមិនបានឃើញនាងបង្ហាញមុខមាត់ច្រើននៅក្នុងសង្គមសិល្បៈក៏ដោយ តែនាងនៅតែមានជីវភាពបែបហឺហាជានិច្ច ព្រោះក្រៅពីអាជីពជាអ្នកសិល្បៈ ចម្រៀងកន្លងមកនាងមានមុខរបរផ្ទាល់ខ្លូនមួយចំនួនទៀតដូចជា មានហាងលក់ទូរស័ព្ទ នាំចូលគ្រឿងសម្អាងសំខាន់ៗពីបរទេស និង មានផ្ទះសម្រាប់ជួលស្នាក់នៅថែមទៀតផង ។

សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​

សព្វថ្ងៃនេះនាងជិះរថយន្តទំនើបម៉ាក Lexus ៥៧០ ព្រមទាំងស្នាក់នៅក្នុងផ្ទះវីឡាដ៏ស្កឹម ស្កៃ ។ នៅពេលនិយាយដល់ភាពហ៊ឺហា តារាភាគច្រើនតែងទទួលរងនូវពាក្យចចាមអារ៉ាមថា ពួកគេតែងមានអ្នកឧបត្ថម្ភ ដូចជាប្រុសកំណាន់ ឬបុរសសង្សារជាអ្នកមានទ្រព្យជាដើម តែសម្រាប់ ស្រីស្អាត សាសា វិញនាងធ្លាប់អះអាងប្រាប់អ្នកសារ ព័ត៌មានថា នាងគ្មានអ្នកឧបត្ថម្ភទេ ព្រោះ នាងមានមុខរបរផ្ទាល់ខ្លូន ។

សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​

ទោះជាកន្លងមកកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង សាសា មិនសូវជាលេចធ្លោណាស់ណាក៏ ដោយ តែទាក់ទងទៅនឹងការត្រឡប់មករកការងារសិល្បៈឡើងវិញបែបនេះគេសន្និដ្ឋានថា កេរ្តិ៍ឈ្មោះរបស់នាងអាចនឹងទទួលបាននូវការចាប់អារម្មណ៍ជាងមុន ៕ យ៉ានុ

សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​
សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​
សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​
សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​
សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត
សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​
សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​
សា​សា ចាប់ផ្តើម​កា​ងារ​សិល្បៈ​ឡើងវិញ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត