ធី សុវណ្ណថា ​ទទួលយកសំណូមពរ​របស់ពលរដ្ឋនៅ​ខេត្តតាកែវ​និងបាត់ដំបង

ខេត្តតាកែវ-បាត់ដំបង​ ៖ នាយិកាអង្គការយុវជនកិច្ចការសង្គម ​កញ្ញាធី សុវណ្ណថា ​បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ​ជួបការ​លំបាកមួយចំនួន​ដើម្បីពិនិត្យនិងជួយសម្រួលដោះស្រាយ​ទៅតាមធនធានលទ្ឋភាព​របស់អង្គការដែលមាន ។

ការទទួលយកសំណូមពរខាងលើនេះ​ បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈ​ស្តីពីសិទ្ឋិពលរដ្ឋនិង​ការចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​រៀបចំដោយអង្គការយុវជន​កិច្ចការសង្គមនៅស្រុកអង្គរបូរី​ ខេត្តតាកែវនិងស្រុករុក្ខគិរី ​ខេត្តបាត់ដំបង​ដែលមានអ្នកចូលរួម​ជាង​២ពាន់នាក់ ។

នៅក្នុងវេទិកាកាលពីថ្ងៃទី០២​-០៣កក្កដា ២០១៦​​ អ្នកចូលរួមមួយចំនួន​បានសម្តែងការខកចិត្ត​ចំពោះមេដឹកនំាមួយចំនួនដែល​ប្រឡូកប្រឡាក់ជាមួយស្រីញី​ ធ្វើឲ្យប៉ះពាល់ដល់​សេចក្តីថ្លៃថ្នូរជាអ្នកដឹកនំា ​និង​សង្គមជាតិនោះថែមទៀត៕