កើតរឿងអ្វីទៅ បានជាបែបនេះ?

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ប​ថម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ប្រជាពលរដ្ឋ និង​​អ្នកដំណើរ​​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង ដួល​​​នៅ​​ក្នុងទឹក​​មាត់​ច្រាំង​​រណ្តៅ​​​មួយ​កន្លែង​មាន​ជម្រៅ​២០​ម៉ែត្រ ដែល​​មិន​ឃើញ​មាន​​ម្ចាស់​នោះ​ទេ ។ បើ​តាម​ការ​ពិនិត្យ​នៅ​ជុំវិញ​កន្លែង​កើតហេតុ ​​​គេ​ឃើញ​​​​​មានដបទឹកសុទ្ធដាក់ស្រាថ្នាំ​២-៣ដប ហាក់ដូចជា​មានការ​ជួបជុំ​​ផឹកស៊ី​នៅ​ទីនោះ​ ។

ហេតុការណ៍​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​០៧ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា ២០១៦ ស្ថិត​ត្រង់​ចំណុច​រណ្តៅ​ទឹក​ក្នុងភូមិ​ត្រពាំង​ស្រែ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម៉ូតូ​ដែល​ប្រទះ​ឃើញនោះ គឺ​សង់​ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ មាន​ស្លាក​លេខ​កណ្តាល 1C-1219 ។

គិត​មក​ដល់​ម៉ោង​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ករណី​ប្លុង​ម៉ូតូ​ក្នុង​ទឹក​នេះ ជា​ករណី​អ្វី​នោះ​ទេ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​ជ្រាវ​រក​ម្ចាស់ ។