សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​យកល្ខោនខោល​ទៅ​សម្តែង​នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃនេះ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជ​ហ៊ុន សែន បាន​ប្រកាស​ថា​នឹង​យក​ល្ខោនខោល​ទៅ​សម្តែង​នៅ​ប្រទេស​ថៃ​គ្រាស​ម្តេចទៅ​ចូលរួម​កម្មវិធី «ASEAN+3Mask Fastival» ។

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​សរសេរ​បញ្ជាក់​ឲ្យ​ដឹង​ថា «​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​នៃ​សិល្បៈ​ខ្មែរលើ​ឆាក​អន្តរជាតិ ជា​ពិសេស​ល្ខោនខោល​កម្ពុជា គឺ​យើង​នឹង​យក «​ល្ខោនខោល​កម្ពុជា​» ទៅ​ចូលរួម​សម្តែង​ក្នុង​កម្មវិធី «ASEAN+3Mask Festival» នៅ​ប្រទេស​ថៃ​នា​ថ្ងៃ​ចន្ទ​ទី​៤ កក្កដា ឆ្នាំ​២០១៦​នេះ ដែល​មានការ​ចូលរួម​សម្តែង​ពី​ប្រទេស​ចំនួន​៥​ដូច​ជា​កម្ពុជា​, ថៃ​, មី​យ៉ា​ន់​ម៉ា​, ឡាវ និង​កូរ៉េ​ខាងត្បូង ។

យើង​រួម​គ្នា​ថែរក្សា ការពារ​សិល្បៈ​វប្បធម៌​ជា​ពិសេស​«​ល្ខោនខោល​កម្ពុជា​» ដែល​មាន​វ័យ​ចំណាស់​របស់​ប្រទេស​កម្ពុជា​យើង​តាំងពី​សម័យ​មុន​អង្គរ គឺ​ក្នុង​អំឡុង​សតវត្ស​ទី​៩ តាម​រយៈ​ចម្លាក់​លឹប​នៅ​តាម​ជញ្ជាំង​អង្គរ​ឲ្យ​បាន​គង់ វង្ស ។ ក្នុង​សម័យ​អង្គរ ល្ខោនខោល​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​បុរស​ទាំងស្រុង​ក្នុង​ការ​រាំ​ជា​ប្រចាំ​នៅ​ព្រះរាជវាំង​បុរាណ​ខ្មែរ​យើង » ៕