​ឥណ្ឌា​​​ស្លាប់​យ៉ាង​តិច​​​​៥​០​នាក់​​​​ ដោយសារ​ធ្លាក់​​ភ្លៀង ​និង​បាក់​ដី

មនុស្សយ៉ាងតិច ៥០នាក់ ត្រូវបានសម្លាប់ ក្រោយធ្លាក់ភ្លៀងដូចគេហែកមេឃបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌានៅថ្ងៃម្សិលមិញ។

​ឥណ្ឌា​​​ស្លាប់​យ៉ាង​តិច​​​​៥​០​នាក់​​​​ ដោយសារ​ធ្លាក់​​ភ្លៀង ​និង​បាក់​ដី

មនុស្សជាច្រើននាក់កំពុងបាត់ខ្លួន ដោយស្រុក Chamoli និង Pithoragarh កំពុងទទួលរងឥទ្ធិពលអាក្រក់ជាងគេបំផុត។ ក្នុងរដ្ឋមួយនេះ មនុស្សចំនួន ១៨នាក់ ត្រូវបានគេអះអាងថាស្លាប់ ដោយ ១៥នាក់មកពីស្រុក Pithoragarh ហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងបន្តទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីលោក Om Praksah Sati នៅថ្ងៃអាទិត្យម្សិលមិញ។

ចំណែកមនុស្សរាប់ពាន់នាក់ទៀត ត្រូវគេព្រួយបារម្ភកំពុងជាប់តែលតោលក្នុងផ្ទះ ខណៈការបាក់ដីបានបិទខ្ទប់ផ្លូវរាប់រយខ្សែ។ អាជ្ញាធរប្រចាំរដ្ឋ បានស្នើប្រជាជនរស់នៅតាមតំបន់ទំនាបឲ្យចាកចេញទៅកន្លែងសុវត្ថិភាពជាបន្ទាន់។

ក្រុមជួយសង្គ្រោះ កំពុងដុតដៃដុតជើងមិនហ៊ានសម្រាកឡើយ ប៉ុន្តែទឹកភ្លៀងបន្តធ្លាក់ធ្វើឲ្យរារាំងដល់ដំណើរការសង្គ្រោះរបស់ពួកគេ ហើយជំនន់នេះបានធ្វើឲ្យទឹកទន្លេកើនកម្ពស់ជិតដល់កម្រិតគ្រោះថ្នាក់ថែមទៀត៕

​ឥណ្ឌា​​​ស្លាប់​យ៉ាង​តិច​​​​៥​០​នាក់​​​​ ដោយសារ​ធ្លាក់​​ភ្លៀង ​និង​បាក់​ដី

ប្រភព៖ sabay

  • ​ឥណ្ឌា​​​ស្លាប់​យ៉ាង​តិច​​​​៥​០​នាក់​​​​ ដោយសារ​ធ្លាក់​​ភ្លៀង ​និង​បាក់​ដី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: