ក្រុមបាល់ទាត់បារាំង បំបាក់ក្រុមបាល់ទាត់អ៊ីស្លង់ ៥-២ ឡើងទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ដណ្តើមពាន Euro 2016

ប្រទេសបារាំង ៖ ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ ដើម្បីឡើងទៅប៉ះ អាល្លឺម៉ង់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលរង់ចាំស្រាប់។

ក្រោមក្រសែភ្នែកទស្សនិកជនជិត៨ម៉ឺននាក់ចាប់ផ្ដើមភ្លាមបារាំង ដែលជាម្ចាស់ផ្ទះពាន រង្វាន់អឺរ៉ូ២០១៦នេះ បានវាយសម្រុក អ៊ីស្លង់យ៉ាងខ្លាំង រហូតស៊ុតគ្រាប់ទី១ បានសម្រេចនៅនាទី ១៣ ដោយកីឡាករOlivier Giroud។ រំលងបាន ៧នាទី Paul Pogba បន្ថែមគ្រាប់ទី២ និង Dimitri Payet និង Antoine Griezmann បន្ថែមគ្រាប់ទី៣ និងទី៤។ ចប់តង់ទី១ បារាំង ៤-០ អ៊ីស្លង់។

ចូលមកដល់តង់ទី២ អ៊ីស្លង់ វាយបកបាន២គ្រាប់វិញ ដោយKolbeinn Sigthorsson នៅនាទី ៥៦ និង Birkir Bjarnason ចំណែកបារាំងក៏រកបាន១គ្រាប់ទៀតដែរដោយ Olivier Giroud ចប់ការប្រកួតក្រុមបាល់ទាត់បារាំងឈ្នះក្រុមបាល់ទាត់អ៊ីស្លង់ ៥-២។

ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង ត្រូវឡើងទៅជួបអាល្លឺម៉ង់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី៧ ខែកក្កដា នៅទីក្រុង Marseille មួយថ្ងៃបន្ទាប់ពីជំនួបរវាងព័រទុយហ្គាល់ និងវេលស៍ នៅទីក្រុង Lyon៕

ក្រុមបាល់ទាត់បារាំង បំបាក់ក្រុមបាល់ទាត់អ៊ីស្លង់ ៥-២ ឡើងទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ដណ្តើមពាន Euro 2016 ក្រុមបាល់ទាត់បារាំង បំបាក់ក្រុមបាល់ទាត់អ៊ីស្លង់ ៥-២ ឡើងទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ដណ្តើមពាន Euro 2016 ក្រុមបាល់ទាត់បារាំង បំបាក់ក្រុមបាល់ទាត់អ៊ីស្លង់ ៥-២ ឡើងទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ដណ្តើមពាន Euro 2016