នគរបាលបញ្ឈប់ការចែកចាយអាវរបស់ព្រះសង្ឃ

នគរបាលបានបញ្ឈប់សកម្មភាពរបស់ព្រះសង្ឃដ៏ល្បីមួយអង្គមិនឲ្យចែកចាយអាវ ដែលជំរុញឲ្យជួយការពារ ព្រៃឡង់ នៅផ្ទះសំណាក់ក្នុងខេត្តព្រះវិហារកាលពីព្រឹកថ្ងៃសុក្រ ដោយលើកឡើងថាមិនបានសុំការអនុញ្ញាត សម្រាប់ការជួបជុំគ្នា។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានមានសង្ឃដីកាថា ព្រះអង្គបង្ខំចិត្តចាក់សោនៅក្នុងបន្ទប់ បន្ទាប់ពីសមត្ថកិច្ចបានព្យាយាមចាប់ព្រះអង្គ រីឯមន្ត្រីនគរបាល បុគ្គលិក សិទ្ធិមនុស្ស និងម្ចាស់ផ្ទះសំណាក់ បាននិយាយថា មិនមានការប៉ុនប៉ងចាប់ព្រះសង្ឃទេ។ យោងតាម ព្រះតេជគុណ ប៊ុត ប៊ុនទិញ ព្រះសង្ឃនិងសកម្មជនបរិស្ថានមួយក្រុមបានជួបជុំគ្នានៅផ្ទះសំណាក់ ម្លប់តាសេក ក្នុងក្រុងព្រះវិហារ នៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ដើម្បីជួយព្រះអង្គចែកអាវដែលមាន សរសេរពាក្យថា “យើងរួមគ្នាការពារព្រៃឡង់”។ ព្រះតេជគុណបានមានសង្ឃដីកាថា មិនយូរប៉ុន្មានក្រោយពីការជួបជុំគ្នាបានចាប់ផ្ដើមឡើង មន្ត្រីនគរបាលខេត្ត ប្រហែល២០នាក់បានចូលអគារនោះ។ ព្រះអង្គបានមានសង្ឃដីកាថា នគរបាលបាននិយាយថា ‘ធ្វើអីក៏ដោយ ត្រូវតែធ្វើការសុំការអនុញ្ញាតសិន។ អាត្មា បានប្រាប់ពួកគេថា អាត្មាមិនបានសុំទេ ពីព្រោះគ្មានច្បាប់ណានិយាយអ៊ីចឹងទេ”។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមានសង្ឃដីកាថា នៅពេលព្រះអង្គមិនយកចិត្តទុកដាក់នឹងមន្ត្រីទាំងនោះ ហើយ បន្តចែកអាវ […]

The post នគរបាលបញ្ឈប់ការចែកចាយអាវរបស់ព្រះសង្ឃ appeared first on The Cambodia Daily.