ឧទ្ធរណ៍​កំពុងបើក​សវនាកា​រលើ​បណ្ដឹង​មោឃភាព​របស់​មេធាវី​ឯកឧត្តម កឹម សុខា និពន្ធដោយ : ថ្មីៗ       July-04-2016, 9:16 am         394

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឧទ្ធរណ៍​កំពុងបើក​សវនាកា​រលើ​បណ្ដឹង​មោឃភាព​របស់​មេធាវី​ឯកឧត្តម កឹម សុខាសាលាឧទ្ធរណ៍ កំពុងបើក​សវនាការ​លើ​បណ្ដឹង​មោឃភាព របស់​មេធាវី​ឯកឧត្តម កឹម សុខា ដែល​សុំ​ឲ្យ​ទម្លាក់ចោល​បទ​ចោទ «បដិសេធ​ក្នុងការ​ចូលខ្លួន» របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី៤ ខែកក្កដា​នេះ 

ឯកឧត្តម កឹម សុខា មិនបាន​បង្ហាញ​វត្តមាន នៅក្នុង​បន្ទប់​សវនាការ​ឡើយ មានតែ​មេធាវី របស់លោក ៣នាក់​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី១៤ មិថុនា ឯកឧត្តម កឹម សុខា បាន​បដិសេធ​មិន​ចូលខ្លួន​បំភ្លឺ​នៅក្នុង​តុលាការ​ពីបទ​ចោទ «បដិសេធ​ក្នុងការ​ចូលខ្លួន» ឡើយ ដោយ​ឲ្យ​តែ​មេធាវី​លោក​ចូល​បកស្រាយ​ប៉​ណ្ណោះ​ក្រោយពី​លោក ធ្លាប់បាន​បដិសេធ​មិន​ចូលខ្លួន​តាម​ដីការ​តុលាការ​ក្នុងនាម​ជា​សាក្សី​ចំនួន​ពីរលើក​ដែរ។
 
គួរ​បញ្ជាក់ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា កាលពី​ថ្ងៃទី២៦ ឧសភា ពីបទ «បដិសេធ​ក្នុងការ​ចូលខ្លួន» ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង សញ្ចារកម្ម តាម​មាត្រា៥៣៨នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អយ្យការ​បញ្ជាក់ថា ជា​បទល្មើស​ជាក់ស្តែង ដែល​ជាប់ពន្ធនាគារ​ពី១ខែ ដល់៦ខែ៕