ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​កាកបាទក្រហម​វៀតណាម​

ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​កាកបាទក្រហម​វៀតណាម​



សៀមរាប ៖ នៅ​ចុង​សប្ដាហ៍​នេះ លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត​សៀមរាប រួម​សមាជិក​សមាជិក​គណៈកម្មាធិការ​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត បាន​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​កាកបាទក្រហម​វៀតណាម ដឹកនាំ​ដោយ​លោក ដ័ន វ៉ាន់​ថា​យ អនុប្រធាន និង ជា​អគ្គលេខាធិការ​កាកបាទ​ក្រហម​វៀតណាម និង សហការី នៅក្នុង​ពិធី​លៀង​សាយភោជន៍ នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៅ​លើ​ទឹកដី​អច្ឆរិយៈ​សៀមរាប​អង្គរ ដើម្បី​ជា​ការ​ផ្លាស់ប្ដូរ​នូវ​បទ ពិសោធន៍ និង កិច្ច​សហប្រតិបត្តិការ​រវាង​សមាគមជាតិ​ទាំង​២ កម្ពុជា វៀតណាម ។ ក្នុង​កិច្ច​ស្វាគមន៍​នោះ​ដែរ​លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន​បញ្ជាក់​ថា ក្នុង​ឱកាស​មក បំពេញ​ទស្សនកិច្ច​របស់​ប្រតិភូ​នៅ​កម្ពុជា បាន​ឃើញ​នូវ​ភាព​រួសរាយ​រាក់ទាក់ នៃ​ស្នាមញញឹម​របស់​ប្រជាជន​កម្ពុជា ដែល​ស្រឡាញ់​សន្តិភាព កិត្តិយស យុត្តិធម៌ សេរីភាព សេចក្ដីថ្លៃថ្នូរ ក្នុង​ការ​បញ្ជាក់​ពី​ចំណង​មិត្តភាព សាមគ្គីភាព ក្នុងនាម​ភូមិ​ផង​របង​ជាមួយ ក្នុង​កិច្ចប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុងនាម​ជា​ដៃគូរ​អភិវឌ្ឍន៍ ដៃគូ​យុទ្ធសាស្ត្រ យូរអង្វែង ក្នុង​សហគម​អាស៊ាន ក៏​ដូច​ប្រចាំ​តំបន់។

លោកជំទាវ​ក៏បាន​បញ្ជាក់​ផង​ដែរ ដោយ​មិន​អាច​បំភ្លេច​បាន នោះ ការរស់​រានមានជីវិត​របស់​ប្រជាជន និង ការអភិវឌ្ឍន៍​គ្រប់​វិស័យ ដែល​ជា​ប្រភព​ក្នុង​ការ​ពលី​កម្ម​សាច់​ស្រស់ របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម ក្នុង​បុព្វហេតុ​រួមចំណែក​រំដោះ​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃ​០៧ មករា ១៩៧៩ ។ ក្នុង​ព្រឹត្តិការ​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​កន្លងទៅ​៣៧​ឆ្នាំ​មក​ក្តី ប្រជាជន​កម្ពុជា នៅ តែ​ចងចាំ​ជានិច្ច និង បាន​បន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ទោះបីជា​ខេត្ត​សៀមរាប មិន​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ក៏ដោយ ក៏​ធ្វើ​ឲ្យ​កិច្ច​សហប្រតិ​បត្តិការ​រវាង​កាកបាទក្រហម ទាំងពីរ នឹង​មាន​ទំនាក់ទំនង​ល្អ​ផង​ដែរ។

លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន​លើក​ឡើង​ថា ក្នុង រយៈពេល​កន្លងមក សាខា​កាក​បាទ​ក្រហម​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​កាកបាទក្រហម​វៀតណាម​បានល្អ នឹង​គ្នា ដែល​ជា​ការ​បង្ហាញ​នូវ​ទឹកចិត្ត​មនុស្ស​របស់​ប្រជាជន និង កងទ័ព​វៀតណាម ចំពោះ​សុខទុក្ខ និង សុខ​ភាព ប្រជា​ជន​កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​កាកបាទក្រហម​វៀតណាម ក៏បាន​ធ្វើការ​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ការងារ​ជំនាញ​ជាមួយ​ក្រុម​ប្រតិបត្តិ​សាខា ទាក់ទង​នឹង​វិស័យ​ស្នូល​ទាំង​៥​នៃ​យុទ្ធសាស្ត្រ ២០១១.២០២០ របស់ កាកបាទក្រហមកម្ពុជា។

មានប្រសាសន៍​នោះ​ដែរ​លោក ដ័ន វ៉ាន់​ថា​យ ក៏បាន​បញ្ជាក់​ពី​គោលបំណង​របស់​គណៈ​ប្រតិភូ ក្នុង ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ អំពី​កិច្ច​អភិវឌ្ឍន៍​របស់​សាខា​កាកបាទក្រហម​ខេត្ត​សៀមរាប ព្រមទាំង​ធ្វើការ ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ និង កិច្ចសហប្រតិបត្តិការ​រវាង​សមាគម​ជាតិ​ទាំង​២ កម្ពុជា វៀតណាម ។ លោក​បាន​បន្ត ទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និយាយ​ដោយឡែក​លើទឹក​ដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប ក្នុង​ការ​ជំរុញ ឲ្យ​កាកបាទក្រហម​ខេត្ត​សៀមរាប និង វៀតណាម កាន់តែ​មានការ​ទំនាក់ទំនង និង សហប្រតិបត្តិ​ការ​ល្អ​នឹង​គ្នា នៅ​ពេល​ដែល​ប្រទេស​ទាំងពីរ បាន​ជួ​ម​នូវ​ប្រធាន​ស​ក្ត័​ណាមួយ​កើតឡើង យើង​ត្រូវ​មាន​ការ​ជួយ​ធ្វើការ​ឧបត្ថម្ភ​គ្នា​ទៅ វិញ​ទៅមក ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន ដែល​រងគ្រោះ និង ងាយ​រងគ្រោះ ។ លោក​ក៏បាន​គូសបញ្ជាក់​ផង ដែរ​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឲ្យ​យើង​បាន​ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍​ល្អៗ​ពីគ្នា ព្រមទាំង​បានធ្វើការ​កោតសរសើរ​ផងដែរ​អំពី​សកម្មភាព​ចលនា​កាក​បាទក្រហមកម្ពុជា ក្នុងការ​គោរព​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​នៃ​ចលនា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​។ លោក​ក៏មាន​សង្ឃឹម​ជឿជាក់ថា កាក​បាទក្រហមកម្ពុជា វៀតណាម ក៏​ដូច​សាខា​កាកបាទក្រហម​ខេត្ត​សៀមរាប ក្នុងការ​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា​បាន​ល្អ រវាង​ប្រទេស និង ប្រជាជន​ទាំងពីរ កម្ពុជា វៀតណាម បាន​ស្ថិតស្ថេរ​ជានិច្ច​និរន្ត​តទៅ​អនាគត៕
ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​កាកបាទក្រហម​វៀតណាម​