Khmer United និង ស្ថាបនា​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន Khmer Real Estate

ក្រុម​ស្ថាបនា​ និង​ Khmer United បាន​ឡើង​ទៅ​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Khmer Real Estate 2016 បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ ម្សិល​មិញ។

 

Khmer United និង ស្ថាបនា​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន Khmer Real Estateក្រុម Khmer United

 

មុន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ស្ថាបនា​បាន​លត់​ក្រុម​ V. K United ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​ ៦-២ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ៦​​គ្រាប់​របស់​ស្ថាបនា​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ ហង្ស សុភ័ក្រ​២​គ្រាប់​ និង​ ទេស កុសល, តាំង ពិសី, ឡុង អាស៊ី​ និង​ថន សីហា ម្នាក់​ៗ​១​គ្រាប់។ ចំណែក​ក្រុម​ V.K United វិញ​រក​បាន​២​គ្រាប់​ដោយ​ ឈឹម សំបូរ និង ឡាំ សុធិន។

 

Khmer United និង ស្ថាបនា​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន Khmer Real Estateក្រុម RFE

 

ចំពោះ​មួយ​គូ​ទៀត​ ក្រុម Khmer United ដែល​ជា​ក្រុម​​របស់​លោក គឹម ហ៊ាង ស្ថាបនិក​ពាន​រង្វាន់​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​ RFL ដោយ​លទ្ធផល​តឹងតែង​ ២-១ ប៉ុណ្ណោះ។ គ្រាប់​បាល់​ជ័យជម្នះ​ទាំង​ពីរ​គ្រាប់​របស់​ Khmer United រក​បាន​កីឡាករ​ខ្មែរ​ អ៊ុំ សុខប៊ុនថន និង​កីឡាករ​បរទេស​ Rtunde ខណៈ​១​គ្រាប់​របស់​ក្រុម RFL រក​បាន​ដោយ​ លី ភារុំ។

 

ដូច្នេះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​​នៅ​ទី​លាន​វេស្ទើន ​ ក្រុម​ V.K United ត្រូវ​ជួប​ RFL ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ ហើយ​ក្រុម​ ស្ថាបនា​ត្រូវ​ជួប​ក្រុម Khmer United ដើម្បី​ដណ្តើម​យក​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៦៕

 

Khmer United និង ស្ថាបនា​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន Khmer Real Estate

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

  • Khmer United និង ស្ថាបនា​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន Khmer Real Estate已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:កីឡា