Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

Pep Guardiola ​អ្នកចាត់ការ​ថ្មី​ក្រុម​ Manchester City បាន​លើក​ឡើង​ថា ​លោក​នឹង​ជួយ​​ឲ្យ​ក្រុម​មេឃ​ខៀវ​ ខ្លាំង​ជាង​មុន​ ត្រឹម​រយៈពេល​៣​ឆ្នាំ​ ឬ​យ៉ាង​យូរ​៥​ឆ្នាំ​ទៀត។

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

Pep Guardiola ​អ្នកចាត់ការ​ថ្មី​ក្រុម​ Manchester City

 

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ វ័យ​៤៥​ឆ្នាំ​ ​​ដែល​ដឹក​នាំ​ Bayern Munich ​៣​ឆ្នាំ ​ឈ្នះ​ពាន​ Bundesliga ​ទាំង​៣​រដូវ​កាល បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​កីឡដ្ឋាន​ Etihad ​នៅ​មុខ​អ្នកគាំទ្រ​ក្រុម​ Man City ប្រហែល​៧ម៉ឺន​នាក់​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

 

“ខ្ញុំ​ធ្លាប់​ពិសោធន៍​ខ្លួន​ខ្ញុំ​នៅ​ក្លឹប​ Barcelona (អេស្ប៉ាញ) និង​នៅ​អាល្លឺម៉ង់​រួច​ហើយ។ មូលហេតុ​ដែល​ខ្ញុំ​មក​ទី​នេះ​​គឺ ដើម្បី​ពិសោធន៍​ខ្លួន​ខ្ញុំ​នៅ​ទឹក​ដី​អង់គ្លេស។ តែ​ខ្ញុំ​មិន​អាច​ធ្វើ​​តែ​ម្នាក់​ឯង​បាន​ទេ ខ្ញុំ​ត្រូវ​ការ​កីឡាករ បុគ្គលិក ​អ្នកគាំទ្រ​របស់​យើង…បើ​គ្មាន​អ្នក​ទាំង​អស់​គ្នា ក៏​វា​មិន​អាច​កើត​ឡើង​ដែរ។ ខ្ញុំ​មិន​ចង់​បាន​កីឡាករ​ណា ដែល​គិត​ថា​ក្លឹប​​ជួយ​អ្វី​ខ្លះ​ដល់​គេ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​​ការ​កីឡាករ​ ដែល​ចង់​ជួយ​ដល់​ក្លឹប​វិញ។ យើង​មក​ទីនេះ​ ដើម្បី​ជួយ​ឲ្យ​ Man City ​ខ្លាំង​ជាង​មុន​ ក្នុង​រយៈពេល​៣​ឆ្នាំ ៤​ឆ្នាំ ឬ​៥​ឆ្នាំ​ទៅ​មុខ​ទៀត”។ Pep បាន​លើក​ឡើង។

 

ម្សិល​មិញ​​ ក្លឹប​ Man City ក៏​បាន​ចេញ​នូវ​ឯកសណ្ឋាន​ក្នុង​ដី​ថ្មី ជាមួយ​នឹង​ឡូហ្គោ​ថ្មី​ផង​ដែរ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង​ Kelechi Iheanacho, កីឡាករ​​មក​ពី​ឈុត​យុវជន និង​កីឡា​ការិនី​ ​បាន​បង្ហាញ​​ម៉ូដ​លើ​ឆាក​ជាមួយ​អ្នកចាត់ការ​ Pep៕

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

 

Pep ថា​នឹង​ជួយ​ឲ្យ​ Man City ខ្លាំង​ជាង​មុន ត្រឹម​រយៈពេល​៣ឆ្នាំ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail