មិនសរសើរមិនបាន សុខចិត្តរាំកណ្តាលភ្លៀង ក៏នៅតែរក្សា ស្នាមញញឹមល្អឥតខ្ចោះដែរ! (មានវីដេអូ)

កូរ៉េខាងត្បូង៖ មិនធម្មតា តារាចម្រៀងKpopនារីចំណូលថ្មី ប្រចាំផលិតកម្មJYP Entertainment មួយក្រុមនេះ បានធ្វើឲ្យមហាជនជាច្រើន កោតសរសើរពួកគេ មិនដាច់ពីមាត់ ដោយសារតែពួកគេមិនបោះបង់ស្នាមញញឹម  ឬក៏មានការមិនពេញចិត្តអ្វីបន្តិចសោះក្នុងការសម្តែង បើទោះបីជាពួកគេត្រូវរាំច្រៀងកណ្តាលមេឃភ្លៀង នៅលើឆាកតន្រ្តីក៏ដោយ។

គួរឲ្យដឹងថា ក្រុមចម្រៀងនារីវ័យក្មេង TWICE ដែលត្រូវបានមហាជនកំពុងតែសរសើរនោះ គឺពួកគេត្រូវបានអញ្ចើញចូលរួមសម្តែងជាពិសេស នៅក្នុងកម្មវិធី “CulTwo Show 10th Anniversary” ដោយកាលនោះ ពួកគេបានសម្តែងចម្រៀង២បទ ដែល មានចំណងជើងថា “Cheer Up” និង “Like OOH-AHH” ។

គួរបន្តទៀតថា ខណៈដែលក្រុមចម្រៀងនារី Twice មួយក្រុមនេះ រៀបនឹងចេញសម្តែងនៅលើឆាកភ្លាម ភ្លៀងក៏ស្រាប់តែបង្អុលមកយ៉ាងខ្លាំងជាងមុនទៅទៀត ដែលបណ្តាលឲ្យពួកគេសម្រេចចិត្តសម្តែង ទាំងកណ្តាលមេឃភ្លៀង ជាមួយនឹងស្នាមញញឹមរីករាយ ព្រោះតែមិនចង់ឲ្យអ្នកគាំទ្ររបស់ពួកគេ មានការព្រួយបារម្ភ និងខកបំណងដែលមិនបាន មើលការសម្តែងរបស់ពួកគ។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺសមាជិកទាំង៩នាក់នៃ ក្រុម Twice នេះ បានសហការគ្នាបានយ៉ាងល្អ បើទោះបីជាឆាកកំពុងតែរអិលខ្លាំង ដោយសារមេឃភ្លៀងក៏ដោយ ក៏ពួកគេចេះទប់លំនឹងខ្លួនបានយ៉ាងល្អ ដោយមិនមានសមាជិកណាម្នាក់រអិលដួលឡើយ ជាពិសេសគឺនៅវគ្គដែលត្រូវលោតឡើងទាំងអស់គ្នា នៅក្នុងបទ ”Like OHH-AHH”៕

ដូចនេះបើចង់ដឹង តាមដានវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Allkpop

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា នេះមិនមែនជាឧបទេវហេតុលើឆាកលើកទី១ទេ ដែលក្រុមចម្រៀងនារីវ័យក្មេងនេះ បានជួប ដោយមួយរយ​ៈកន្លងទៅនេះ សមាជិកស្រីម្នាក់ ក្នុងក្រុមចម្រៀងកូរ៉េ TWICE នាង Momo បានធ្វើឲ្យអ្នកគាំទ្រប្រហោងពោះអស់ ព្រោះតែរូបនាងបានរបូតអាវនៅលើឆាក

កាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅថ្មីៗនេះ ក្រុមចម្រៀង TWICE បានឡើងសម្តែងនៅលើឆាក ជាមួយនឹង សំលេងហ៊ោរកញ្ជៀវកងរំពងពីអ្នកគាំទ្រ។ ប៉ុន្តែខណៈពេលកំពុងរាំនោះ សមាជិកម្នាក់ក្នុងក្រុម គឺនាង Momo បានរបូតអាវ ដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

ជាសំណាងល្អ តារាស្រីរូបនេះ បានពាក់អាវខ្លីក្នុងមួយជាន់ទៀត បើមិនដូច្នោះទេ រូបនាងនឹងត្រូវបង្ហាញអាវទ្រនាប់ រឺក៏ដើមទ្រូងរបស់នាង នៅមុខសារធាណជនហើយ។ ហើយចំពោះហេតុការណ៍នោះដែរ នាងTzuyu ក៏បានព្យាយាមជួយចងឲ្យនាង តែវានៅតែរលុងដដែល។

យ៉ាងណាមិញ នាង Momo នៅតែសម្រេចចិត្តរាំរហូត មិនព្រមឈប់នោះទេ ដែលដៃម្ខាងរបស់នាងព្យាយាមចង និងបញ្ចេញកាយវិការដំណើរគ្នា ថ្វីបើមានកើតរឿងអាក្រក់លើរូបនាងក៏ដោយ៕

តោះទស្សនាវីដេអូទាំងអស់គ្នា៖ 

យ៉ាងណាមិញ កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅនេះ នៅក្នុងកម្មវិធី ការសម្តែងពិសេស របស់ក្រុមហ៊ុន Hyundai ក្រុមចម្រៀងនារីកូរ៉េ G-Friend នលើកយក បទចម្រៀងចុងក្រោយ របស់ពួកគេគឺបទ "Me Gustas Tu" មកសម្តែងបាជូនដល់ទស្សនិកជន ដែលនៅទីនោះ ទាំងមេឃកំពុងភ្លៀង។ ដោយឆាកសម្តែង ត្រូវបានទទឹកដោយទឹកភ្លៀង នៅពេលចាប់ផ្តើម ពួកគេបានព្យាយាម យកជើងឈូសវាសទឹកចេញផងដែរ តែជាសំណាងអាក្រក់ នៅពេលសម្តែង សមាជិករបស់ក្រុមនេះ ក៏ចាប់ផ្តើមដួលម្តងម្នាក់ៗ ជាពិសេសសមាជិក ឈ្មោះនាង Yuju និង SinB មានការដួលបោក នឹងឆាកខ្លាំងជាងគេ។

បើទោះជាមាន ហេតុការណ៍អាក្រក់ កើតឡើងយ៉ាងនេះក្តី គេសង្កេតឃើញថា ក្រុមចម្រៀងនារីមួនេះ ​បានព្យាយាមសម្តែង រហូតដល់ចប់ចុងចប់ដើម យ៉ាងអស់ពីចិត្តផងដែរ។ ប៉ុន្តែជាសំណាងល្អ ក្រោយពេលបញ្ចប់ ការសម្តែង ពួកគេទទួលបាន សំលេងទះដៃលើកទឹកចិត្ត ពីសំណាក់ទស្សនិកជន យ៉ាងច្រើនកុះករ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបានអ្នកគាំទ្រ និងអ្នកនិយមលេង អុិនធឺណែតជាច្រើន បានធ្វើការស្ញើចសរសើរ ចំពោះការតស៊ូ និងភាពទទួលខុសត្រូវ របស់ពួកគេផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload