Man Utd ​ត្រៀម​​ដេញ​ថ្លៃ​ Pogba តម្លៃ​បំបែក​កំណត់ត្រា​លើលោក​ ១០០​លាន​ផោន

ក្លឹប​បិសាច​ក្រហម​ Manchester United ​​គ្រោង​នឹង​ដេញ​ថ្លៃ​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​ Paul Pogba ​របស់​ក្លឹប​ Juventus ​​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ ថ្លៃ​បំផុត​លើ​លោក​ ១០០​លាន​ផោន​ (ជិត​១៣៣​លាន​ដុល្លារ)។

 

Man Utd ​ត្រៀម​​ដេញ​ថ្លៃ​ Pogba តម្លៃ​បំបែក​កំណត់ត្រា​លើលោក​ ១០០​លាន​ផោន

Paul Pogba ​របស់​ក្លឹប​ Juventus

 

រយៈពេល​៤​ឆ្នាំ​​ បន្ទាប់​ពី​​ Pogba ចាក​ចេញ​ពី​ Old Trafford ដោយ​គ្មាន​តម្លៃ​ខ្លួន​ ពេល​នេះ​ Man Utd ត្រៀម​ចំណាយ​លុយ​ធំ​បំផុត​មិន​ធ្លាប់​មាន​ ចង់​ទិញ​យក​ Super Star វ័យ​២៣​ឆ្នាំ​របស់​បារាំង​​ ទៅ​លេង​នៅ​ Premier League វិញ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី​ Jose Mourinho។

 

គ្រួសារ​ Glazer ​ប្រធាន​ក្លឹប​ Man Utd ​​ចង់​ប្រែ​ក្លាយ​​ក្រុម​​បិសាច​ក្រហម ឲ្យ​ក្លាយ​ជា​ក្រុម​មាន​ប្រជាប្រិយភាព​​បំផុត​នៅ​អឺរ៉ុប​ឡើង​វិញ​​ ទោះ​ជា​មិន​បាន​លេង​នៅ​​ពាន​ UEFA Champions League ជា​លើក​ទី​២ ត្រឹម​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​ក៏​ដោយ។

 

Man Utd ​ត្រៀម​​ដេញ​ថ្លៃ​ Pogba តម្លៃ​បំបែក​កំណត់ត្រា​លើលោក​ ១០០​លាន​ផោន

 

Man Utd ​​ដែល​មាន​ចំណូល​យ៉ាង​ច្រើន​នៅ​រដូវ​កាល​នេះ​ ​គ្រោង​នឹង​​ឲ្យ​ថ្លៃ​ឈ្នួល​ Pogba ​២៥០​០០០​ផោន​ក្នុង​១​សប្ដាហ៍ ​ក្នុង​តម្លៃ​ផ្ទេរ​១០០​លាន​ផោន បំបែក​កំណត់ត្រា​​ថ្លៃ​ជាង​ Gareth Bale ​ដែល​ផ្ទេរ​ទៅ​ Real Madrid តម្លៃ​៨៦​លាន​ផោន កាល​ឆ្នាំ​២០១៣ ​ទៅ​​ទៀត៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail

  • Man Utd ​ត្រៀម​​ដេញ​ថ្លៃ​ Pogba តម្លៃ​បំបែក​កំណត់ត្រា​លើលោក​ ១០០​លាន​ផោន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:កីឡា