បារាំង ឡើងប៉ះ អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ក្រោយបំបាក់ អ៊ីស្លង់ យ៉ាងចាស់ដៃ (មានវីដេអូ)

បារាំង៖ ការប្រកួត EURO វគ្គ៨ ក្រុមចុងក្រោយ បានប្រព្រឹត្តទៅចប់ជាស្ថាពរហើយ ដោយកាលពីយប់មិញនេះ យើងបានរកឃើញនូវបេក្ខភាពមួយក្រុមទៀត នោះគឺ ក្រុមម្ចាស់ផ្ទះ បារាំង បបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ក្រោយបំបាក់ ក្រុមជម្រើសជាតិ អ៊ីស្លង់ ក្នុងលទ្ធផលយ៉ាងចាស់ដៃ គឺ ៥-២ ។

បន្ទាប់ពី អ៊ីស្លង់ បានធ្វើឲ្យ ពិភពលោកភ្ញាក់ផ្អើលដោយសារពួកគេបានទម្លាក់ អង់គ្លេស កាលពីប្រកួតមុននោះ ឥឡូវត្រូវបរាជ័យវិញម្តង ដោយសារក្រុមជម្រើសជាតិ បារាំង ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅឯកីឡដ្ឋានជាតិ Stade de France របស់ប្រទេសបារាំង ។

ទាក់ទិននឹងការប្រកួតនេះ យើងសង្កេតឃើញថា បារាំង មានការគ្របដណ្តប់ទៅលើគូភាគីច្រើនជាង រហូតដល់មាន គ្រាប់បាល់ ចំនួន៤ កើតឡើងក្នុងតង់ទី១ ។ ៤គ្រាប់ ដែលកើតឡើងក្នុងតង់ទី១នេះ ធ្វើឡើងដោយកីឡាករ Olivia Giroud , Paul Pogba , Dimitri Payet និង Antoine Griezmann ។

សូមបញ្ជាក់ផងដែរថា ការស៊ុតចូល៤គ្រាប់ ក្នុងតង់ទី១ នេះ គឺជាកំណត់ត្រាថ្មីមួយរបស់ បារាំង ក្នុងព្រឹត្តការណ៍ EURO ។ ចំនែកឯ មួយគ្រាប់របស់ ខ្សែប្រយុទ្ធ Antoine Griezmann កាលពីយប់មិញនេះ ធ្វើឲ្យរូបគេក្លាយជាអ្នកស៊ុតចូលទីច្រើនជាងគេ ក្នុង EURO ។

ក្រលេកមកមើលការប្រកួតតង់ទី២ វិញ លទ្ធផលមានការប្រែប្រួលបន្តិចបន្តួច ដោយ អ៊ីស្លង់ បានមានឱកាស វាយបកមកវិញបានមួយគ្រាប់ នៅនាទី៥៦ ដោយកីឡាករ Kolbeinn Sigthorsson តែយ៉ាងណាមិញនៅតែគ្មានឱកាសស៊ុតតាមស្មើ មិនថែមតែប៉ុណ្ណោះ បារាំង បានថែមមួយគ្រាប់ទៀត ពីកីឡាករ Giroud ដដែល នៅនាទី៥៩ ធ្វើឲ្យលទ្ធផលកាន់តែដាច់ឆ្ងាយ ។ រហូតដល់ជិតចប់ការប្រកួត ពោលគឺ នាទី៨៤ អ៊ីស្លង់ បានស៊ុតចូលមួយគ្រាប់ទៀត ដែលជាគ្រាប់ទី២ របស់ក្រុម តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះមិនគ្រប់គ្រាន់សម្រាប់ពួកគេ ឡើងទៅបន្តឡើយ ។ លទ្ធផលបញ្ចប់ការប្រកួត បារាំង យកឈ្នះ អ៊ីស្លង់ ៥-២ ដូច្នេះ បារាំង នឹងឡើងបន្តទៅប្រកួតជាមួយ អាល្លឺម៉ង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត នាថ្ងៃខាងមុខនេ៕

រីករាយទស្សនាវីដេអូ Highlight ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត