កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!

6 Videos


ក្រៅពីជាតារាសម្តែង កែវ នីសា កំពុងលេចមុខ លេចមាត់នៅក្នុងនាមជាពិធីការិនី នៅក្នុងកម្មវិធី របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) ។ ជាពិសេសក្នុងកម្មវិធិផ្ទះលោកតា ។ មានការនិយាយថា កែវ នីសា ពិតជា ពិធីការិនី ដែលទាក់ទាញ ដែលពេលខ្លះនាងចេះច្រៀងកំប្លុកកំប្លែង និង លេងល្បែងផ្សេងៗដែលធ្វើអោយ ទស្សនិកជនទាំងអស់សើចសប្បាយតាមរូបនាង ។

P9

កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!

ក្រៅពីសម្តែង កែវ នីសា ក៏ជាពិធីការិនីដែលកាន់កម្មវិធីនានានៅក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) ប៉ុន្តែថ្មីៗនេះ គេមិនបានឃើញវត្តមានកែវ នីសា នៅក្នុងកម្មវិធីប្រគុំតន្ត្រី ស្រាបៀរអ៊ិចស្ពឺតរបស់ទូរទស្សន៍ My TV ទេ ។ គេបែរជាឃើញតារាកំប្លែង ទើបពេញក្រមុំ វ៉ាន់ នីឡា ជំនួសវិញ ។ មានការលើកឡើងថា វ៉ាន់ នីឡា ដណ្តើម តំណែង កែវ នីសា ។ អ្នកខ្លះទៀតបាននិយាយថា តារារូបស្រស់ កែវ នីសា ជាអ្នកលាឈប់ពី កម្មវិធី នេះ ដោយខ្លួនឯង ។ ទោះជាយ៉ាងនេះក្តី កែវ នីសា នៅតែធ្វើអោយទស្សនិកជនសើចសប្បាយ តាមរយៈកម្មវិធី «ផ្ទះលោកតា» ដោយក្នុងនោះនាងជាពិធីការិនីរួមជាមួយ ថន លក្ខិណា លោក សុខគា និងប៊ី អាយជី ។

កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!

នៅ ក្នុងកម្មវិធី មួយនេះ កែវ នីសា ចេះប្រើប្រាស់ទេពកោសល្យរបស់ខ្លួន ដោយពេលខ្លះ គេបានឃើញនាង ច្រៀងបទល្ខោន លេងកំប្លែង និងល្បែងផ្សេងៗដែលកាន់តែធ្វើអោយកម្មវិធីមួយនេះ ទទួលបានការគាំទ្រ ពីសំណាក់មហាជន ទោះបីជាមិនមែនជាកម្មវិធីផ្សាយផ្ទាល់ក៏ដោយ ។ ទោះបីជានាងមានវ័យកាន់តែច្រើនក្តី តែ កែវ នីសា នៅតែមានសម្រស់ស្រស់ស្អាតមិនចាញ់តារាក្មេងៗ ប៉ុន្មានឡើយ ។ ថ្មីៗនេះនាងមានគម្រោងថតរឿងភាគឲ្យស្ថានីយទូរទស្សន៍បាយ័ន ដែលមានចំណងជើងថា «បន្ទប់មនុស្សរស់» ក្នុងតំណែងជាតួឯកស្រី ។

កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!

ក្រៅពីការងារសិល្បៈ កែវ នីសា តែងតែចំណាយពេលដើរ កំសាន្តនៅប្រទេសជិតខាង ដែលមានដូចជាប្រទេសថៃជាដើម ៕ ចេនី

កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!
កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!
កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!
កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!
កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!
កែវ នីសា ត្រូវគេ​សរសើ​ថា ជា​ពិធី​ការិនី​ដ៏​ទាក់ទាញ​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត