ប្ដី​ប្រពន្ធ​មួយ​គូ​បាន​រាយការណ៍​ទៅ​ប៉ូលិស​ថា​ខ្លួន​ត្រូវ​ឆ្មារ​ចាប់​ធ្វើ​ចំណាប់​ខ្មាំង

វាស្ដាប់ទៅពិតរឿងដ៏គួរឲ្យអស់សំណើចមួយដែលវាស្ទើរតែមិនគួរឲ្យជឿ ប៉ុន្តែបើតាមប្រភពព័ត៌មានពី បានឲ្យដឹងថាវាជាការពិត។

ប្រភពព័ត៌មាននេះបានឲ្យដឹងថែមទៀតថា ប្ដីប្រពន្ធមួយគូនោះគឺជាប្រជាជនរស់នៅក្នុងរដ្ឋWisconsin សហរដ្ឋអាមេរិក ដោយពួកគេបានទូរសព្ទទៅ 911 ហើយបានរាយការណ៍ថា ពួកគេត្រូវបានឆ្មាររបស់ខ្លួនចាប់ធ្វើចំណាប់ខ្មាំង។ ដែលការរាយការណ៍នេះធ្វើឡើងបន្ទាប់បុរសជាប្ដីត្រូវបានសត្វឆ្មារនោះវាយប្រហារ ។

ចំណែកឯអ្នកដែលបានទទួលទូរសព្ទពីប្ដីប្រពន្ធមួយគូនោះបានស្រង់សម្ដីស្ត្រីជាប្រពន្ធដែលបាននិយាយយ៉ាងដូច្នេះថា ” វាស្ដាប់ទៅដូចជាចម្លែកប៉ុន្តែឆ្មាររបស់ពួកយើង វាឆ្កួតហើយ វាបានវាយប្រហារ (ខាំ ឬ ខ្វាច មិនបានបញ្ជាក់) មកលើប្ដីរបស់ខ្ញុំ។ នៅពេលនេះយើងប្រៀបដូចជាចំណាប់ខ្មាំងដែលត្រូវបានឃុំនៅក្នុងផ្ទះខ្លួនឯងអញ្ចឹង តើមាននរណាអាចជួយពួកយើងបានទេ កម្ចាត់ឆ្មារនោះ ឬ ក៏រំដោះពួកខ្ញុំក៏បាន”។

បន្ទាប់មកក្រុមប៉ូលិសក៏បានទៅដល់ហើយបានចាប់ឆ្មារនោះ ហើយប្ដីប្រពន្ធមួយគូនោះក៏ត្រូវបានជួយសង្គ្រោះ ចំណែកបុរសជាប្ដីដែលបានរងរបួសក៏ត្រូវបានក្រុមគ្រូពេទ្យជួយព្យាបាល៕

  • ប្ដី​ប្រពន្ធ​មួយ​គូ​បាន​រាយការណ៍​ទៅ​ប៉ូលិស​ថា​ខ្លួន​ត្រូវ​ឆ្មារ​ចាប់​ធ្វើ​ចំណាប់​ខ្មាំង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: