ព្រឹកស្អែក​ ព្រះមហាក្សត្រ​និង​សម្តេចម៉ែយាងទៅចិន

រាជធានីភ្នំពេញ ៖ ​បើគ្មានការប្រែប្រួលទេ ​នៅព្រឹកថ្ងៃទី០៥​ កក្កដា ២០១៦ព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ ​នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា ​និង​ សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុ ​ព្រះវររាជមាតាជាតិខ្មែរ ​នឹងយាងទៅ​ពិនិត្យព្រះរាជសុខភាព​នៅទីក្រុងប៉េកំាង​សាធារណរដ្ឋប្រជាមានិតចិន ។

ជាការកត់សម្គាល់​ព្រះមហាក្សត្រនិងសម្តេចម៉ែ​ តែងយាងទៅពិនិត្យព្រះរាជសុខភាព​នៅទីក្រុងប៉េកំាងរៀង​រាល់៦ខែម្តង​តាម​ការយាង​របស់ក្រុម​វេជ្ជបណ្ឌិតចំណានៗ​របស់ចិន ៕