សុភមង្គល៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ​ទេ​ ទោះ​បី​​គ្មាន​បទ​ពិសោធន៍​រក​ស៊ី​ក៏​ដោយ»

ព្រោះតែស៊េរីភាពមិនចង់ស្ថិតក្រោមការបញ្ជាលិចបញ្ញាកើត និងមិនចង់យកចំណេះដែលខ្លួនខំប្រឹងប្រែងទទួលបានទាំងលំបាកទៅធ្វើការបម្រើឲ្យគេ លោក សុភមង្គល បានសម្រេចចិត្តចោលប្រាក់ខែរាប់ពាន់មកបើកក្រុមហ៊ុនផ្ទាល់ខ្លួន ផ្នែកសេវាបង្កើតវិបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មខ្នាត ឈ្មោះ CONDINGATE ដោយមានដើមទុនដំបូងតែ ១២០ដុល្លារ។

សុភមង្គល៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ​ទេ​ ទោះ​បី​​គ្មាន​បទ​ពិសោធន៍​រក​ស៊ី​ក៏​ដោយ»

បើកដំបូងមានគ្នាតែពីរបីនាក់ តែដល់ពេលដំណើរការរយៈពេល ៣ ឆ្នាំក៏បានពង្រីកសមាជិកឡើងប្រមាណ ២៦ នាក់។ CODINGATE តែងទទួលបានគម្រោងធ្វើរហូត សុទ្ធតែជាក្រុមហ៊ុនក្នុងស្រុក និង ក្រៅស្រុកជាច្រើនមកទាក់ទងដោយដូចជាការរចនាបង្កើតវេបសាយ និងរៀបចំប្រព័ន្ធគ្រប់គ្រងផ្សេងៗដូចជាតាមហាងលក់ទំនិញ សណ្ឋាគារ និងគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុននានាជាដើម។

នាយកប្រតិបត្តិក្រុមហ៊ុន ផ្នែកសេវាបង្កើតវិបសាយ រូបនេះថា វាជាជោគជ័យសម្រាប់ការបើកដំណើរការអាជីវកម្មរបស់លោក បន្ទាប់ពីបានប្រឹងប្រែងនិងពុះពារការលំបាកជាច្រើនឆ្នាំមកទល់ពេលនេះ។

ធ្វើអ្វីមួយ អ្នកត្រូវមានគោលបំណងច្បាស់លាស់ ដើម្បីសម្រេចគោលដៅដែលគ្រោងទុក មិនមែនធ្វើដោយងងឹតងងុលគ្មានផែនការនិងការតាំងចិត្តនោះទេ៕

ប្រភព៖ sabay

  • សុភមង្គល៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ​ទេ​ ទោះ​បី​​គ្មាន​បទ​ពិសោធន៍​រក​ស៊ី​ក៏​ដោយ»已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: