សិស្ស​ពូកែ​រូបវិទ្យា​មកពី​ខេត្ត​តាកែវ​ត្រៀមខ្លួន ​ដើម្បី​ប្រលង​បាក់ឌុប ឲ្យ​​បាន​និទ្ទេស​ល្អ

ជយលាភីសិស្សពូកែរូបវិទ្យាទូទាំងប្រទេសចំណាត់ថ្នាក់លេខ ៩មកពីស្រុកបាទីខេត្តតាកែវផ្ដោតអារម្មណ៍ដើម្បីប្រលងយកនិទ្ទេសអោយបានល្អបំផុតតាម ដែលអាចធ្វើទៅបាននាសម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅពេលដ៏ខ្លីខាងមុខ។

សិស្ស​ពូកែ​រូបវិទ្យា​មកពី​ខេត្ត​តាកែវ​ត្រៀមខ្លួន ​ដើម្បី​ប្រលង​បាក់ឌុប ឲ្យ​​បាន​និទ្ទេស​ល្អ

មានវ័យ១៨ឆ្នាំ យុវសិស្ស ស៊ាប វីរៈរៀនថ្នាក់ទី១២ “ជ” នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនបាទីប្រាប់Sabay ថា នៅសល់ពេលតែជាង១ខែទៀតទេនឹងដល់ពេលប្រលងធំបំផុតហើយ។

“ខ្ញុំត្រូវប្រឹងរំលឹកគ្រប់មេរៀនទាំងអស់ឡើងវិញ ដើម្បីបាននិទ្ទេសល្អមិនថាមេរៀនទន្ទេញឬមេរៀនធ្វើលំហាត់ទេ។ វីរៈ និយាយ។

ដើម្បីសម្រេចគោលដៅនេះ វីរៈ ប្រាប់ថា ការសិក្សាតែជាមួយលោកគ្រូនៅសាលាមិនគ្រប់គ្រាន់ទេគឺត្រូវស្រាវជ្រាវបន្ថែមខ្លួនឯង ម៉្លោះហើយ វីរៈ បានកំណត់ពេលវេលាច្បាស់លាស់ក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃ គឺពីម៉ោង ៨យប់ដល់ម៉ោង ១២យប់ជាពេលត្រូវដោះស្រាយលំហាត់គ្រប់មុខវិជ្ជាវិទ្យាសាស្ត្រព្រោះជាវេលាស្ងាត់ល្អ។

សិស្ស​ពូកែ​រូបវិទ្យា​មកពី​ខេត្ត​តាកែវ​ត្រៀមខ្លួន ​ដើម្បី​ប្រលង​បាក់ឌុប ឲ្យ​​បាន​និទ្ទេស​ល្អ

រីឯមូលដ្ឋាននៃកាស្រាវជ្រាវនោះ យុវជន ជាសិស្សពូកែ រូបវិទ្យា បានកំណត់យកកត្តាគន្លឹះបីយ៉ាង៖

ទី១. ស្វែងយល់ពីឯកសារប្រលងឆ្នាំមុនៗ ដើម្បីយកមកផ្ទៀងផ្ទាត់គ្នា។

ទី២. សិក្សាលំហាត់ថ្មីៗ និង

ទី៣. ស្វែងយល់តាមអ៊ិនធឺណេត ឬបណ្ដាញសង្គមជាដើម។

ប៉ុន្តែទោះបីជាការសិក្សាមុនការប្រលងមានភាពមមាញឹកយ៉ាងណាក៏យុវសិស្សកូនពៅក្នុងគ្រួសារមួយដែលមានបងប្រុស ៤នាក់ និងស្រីម្នាក់បានប្រាប់ថា គាត់ពេលខ្លះក៏ត្រូវការបន្ធូរអារម្មណ៍ដែរដូចជាស្ដាប់ចម្រៀង មើលបាល់ទាត់ជាដើម តែមិនចំណាយពេលលើសពី ៣០នាទីទេ។

និយាយពីគោលបំណងទៅអនាគត យុវសិស្សរូបនេះប្រាប់ថា៖ ” ខ្ញុំចង់សិក្សាផ្នែកវេជ្ជសាស្ត្រ តែបើមានឱកាស និងឈោងចាប់យកអាហារូបករណ៍សិក្សានៅបរទេសវិញ។

សិស្ស​ពូកែ​រូបវិទ្យា​មកពី​ខេត្ត​តាកែវ​ត្រៀមខ្លួន ​ដើម្បី​ប្រលង​បាក់ឌុប ឲ្យ​​បាន​និទ្ទេស​ល្អ

ប្រភព៖ sabay

  • សិស្ស​ពូកែ​រូបវិទ្យា​មកពី​ខេត្ត​តាកែវ​ត្រៀមខ្លួន ​ដើម្បី​ប្រលង​បាក់ឌុប ឲ្យ​​បាន​និទ្ទេស​ល្អ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: