គ្មាន​អង់គ្លេស ក៏​រុស្ស៊ី​មិន​រួច​ខ្លួន!!! ​អឺរ៉ុប​សម្រេច​ពន្យារពេល​ទណ្ឌកម្ម​លើ​រុស្ស៊ី​ថែម​៦​ខែ​ទៀត

បន្ទាប់ពីមានប្រជាមតិស្ដីពីការដើរចេញពីសហភាពអឺរ៉ុប របស់ចក្រភពអង់គ្លេសបានកើតឡើង ស្ថិរភាពនយោបាយនៅអឺរ៉ុបហាក់មានភាពរង្គោះរង្គើបន្តិច ជាហេតុធ្វើឲ្យរុស្ស៊ីសប្បាយចិត្តជាខ្លាំង ព្រោះបាត់បង់សត្រូវធំអង់គ្លេសមួយ តែការចាកចេញនេះ មិនបានធ្វើឲ្យរុស្ស៊ីរួចខ្លួនពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អឺរ៉ុបឡើយ ហើយការសម្រេចចុងក្រោយនេះបានបញ្ជាក់ថា អឺរ៉ុបនឹងពន្យារពេលទណ្ឌកម្មលើរុស្ស៊ីរយៈពេល៦ខែទៀត ។
នៅក្នុងលិខិតចេញផ្សាយដោយក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់ថា “នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានសម្រេចពន្យារពេលនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ចំពោះវិស័យមួយចំនួន រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧”
ទណ្ឌកម្មដែលកំណត់ការចូលទីផ្សារមូលធនអឺរ៉ុបចំពោះក្រុមហ៊ុនរុស្ស៊ីមួយចំនួន មានដូចជាក្រុមហ៊ុនថាមពល និងសព្វាវុធជាដើម គឺធ្វើឡើងដើម្បីរឹតត្បិតចំពោះការជួញដូរផ្នែកអាវុធ និងប្រេងឥន្ធនៈជាក់លាក់មួយចំនួនទៀត ។
ភាពតានតឹងរវាងសហភាពអឺរ៉ុប និងរុស្ស៊ី ចាប់ផ្ដើមមានឡើងក្នុងពេលដែលវិបត្តិ Crimea ផ្ទុះឡើង ធ្វើឲ្យមានការចោទប្រកាន់ពីអាមេរិក និងអឺរ៉ុបថា រុស្ស៊ីជាអ្នកពាក់ព័ន្ធក្នុងវិបត្តិនៅភាគខាងកើតអ៊ុយក្រែន ព្រមទាំងដាក់បញ្ចូលតំបន់ Crimea ទៅជាឧបសម្ពន្ធរបស់ខ្លួនទៀត តែការចោទប្រកាន់នេះ ត្រូវបានរុស្ស៊ីបដិសេធជាដាច់ខាត ។

ជាការឆ្លើយតបនឹងទណ្ឌកម្មសេដ្ឋកិច្ច ដែលអឺរ៉ុបដាក់មកលើរុស្ស៊ីនេះ រុស្ស៊ីបានប្រតិកម្មទៅវិញ ដោយធ្វើការហាមឃាត់ក្នុងការនាំចូលអាហារ ពីប្រទេសដែលរួមគ្នាដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានចុះហត្ថលេខាសម្រេចពន្យារពេលក្នុងការហាមឃាត់នេះ រហូតដល់ចុងឆ្នាំ២០១៧ដែរ ៕

គ្មាន​អង់គ្លេស ក៏​រុស្ស៊ី​មិន​រួច​ខ្លួន!!! ​អឺរ៉ុប​សម្រេច​ពន្យារពេល​ទណ្ឌកម្ម​លើ​រុស្ស៊ី​ថែម​៦​ខែ​ទៀត

ប្រភព៖ kqube

  • គ្មាន​អង់គ្លេស ក៏​រុស្ស៊ី​មិន​រួច​ខ្លួន!!! ​អឺរ៉ុប​សម្រេច​ពន្យារពេល​ទណ្ឌកម្ម​លើ​រុស្ស៊ី​ថែម​៦​ខែ​ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: