ស្បែក​ស្រស់ស្អាត​ដោយ​ទឹក​ក្រូចឆ្មារ​

ក្រូចឆ្មារផ្តល់នូវសារប្រយោជន៍ដល់មនុស្សយើងច្រើនមុខណាស់ពីព្រោះក្រៅពីផ្តល់ជាសារប្រយោជន៍ជាចំណីអាហារ ហើយវានៅផ្តល់ជាឱសថសម្រាប់ព្យាបាលរោគថែមទៀត ។

ក្នុងទឹកក្រូចឆ្មាសំបូរទៅដោយវីតាមីន C និង សារជាតិប្រឆាំងរ៉ាឌីកាល់សេរី ដោយវាអាចចូលទៅជួយជួសជុលរាងកាយ ក្នុងខណៈពេលដែលមនុស្សយើងដេកលង់លក់ ។ តាមការស្រាវជ្រាវបង្ហាញថា ទឹកក្រូចឆ្មារជួយដោះស្រាយទាំងបញ្ហាស្បែកខ្លាញ់ កាត់បន្ថយស្នាមជ្រីវជ្រួញ ដែលធ្វើឱ្យស្បែកភ្លឺថ្លា ក្រោយក្រោកពីដំណេក ។ អ្វីដែលសំខាន់ជាងនេះ គឺអាស៊ីតក្នុងក្រូចឆ្មាមានគុណសម្បត្តិក្នុងការសម្លាប់បាក់តេរីដែលជាដើមហេតុបង្កឱ្យស្បែកមុខកើតមុន ។

ប្រការល្អបំផុតក្នុងការផឹកទឹកក្រូចឆ្មារគឺមុនចូលដំណេក បើអាចអនុវត្តបានជាប់ជាប្រចាំនោះនឹងជួយឱ្យស្បែកភ្លឺថ្លា មិនងាយឈានចូលវ័យចំណាស់នោះឡើយ ៕

ប្រភពៈ pmhotnews