សារ​មួយ​ឃ្លា​របស់ នី មុន្នីនាថ មានន័យ​ជ្រៅ​ជាង​ជម្រៅ​ទឹកសមុទ្រ​

នី មុន្នីនាថ គឺតារាសម្តែងមួយដួងដែលមិនសូវរវល់ខ្លាំងក្នុងការប្រើប្រាស់ ឬ លេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទេ យូរៗម្តងទើបគេឃើញនាងបង្ហោះបង្ហាញនូវរូបភាពលាយឡំនឹងសារមួយចំនួន ប៉ុន្តែរាល់ពេលដែលនាងបង្ហោះសារមួយៗ តែងតែបង្កប់នូវគំនិតអប់រំ និង មានអត្ថន័យខ្លាំងណាស់ ។ តួយ៉ាងដូចជានៅពេលនេះ តារាទឹកភ្នែក នី មុន្នីនាថ បានបញ្ចេញសារមួយឃ្លាពិតជាមានន័យ រហូតដល់មានការលើកឡើងថាសារនេះមានន័យជ្រៅជាងជម្រៅទឹកសមុទ្រ ។

តើសារដែល នី មុន្នីនាថ បង្ហោះនោះ មានន័យយ៉ាងណា ? នី មុន្នីនាថ បានសរសេរ និង បង្ហោះសារយ៉ាងដូច្នេះថា «ត្រូវធ្វើចិត្តឲ្យបានល្អ និង ទូលំទូលាយ ដើម្បីឱ្យមានសត្រូវតិចបំផុត ទាំងនៅចំពោះមុខ និង នៅពីក្រោយខ្នង» ។

សារ​មួយ​ឃ្លា​របស់ នី មុន្នីនាថ មានន័យ​ជ្រៅ​ជាង​ជម្រៅ​ទឹកសមុទ្រ​

ជាការពិតណាស់នេះគឺជាសារមួយសម្រាប់មនុស្សទូទៅគិតពិចារណា ហើយបើតាមខ្លឹមសារដែល នី មុន្នីនាថ បានបង្ហោះនេះ ប្រហែលជានាងចង់បង្ហាញប្រាប់ដល់មនុស្សទូទៅឱ្យចេះធ្វើ និង បើកចិត្តឱ្យបានធំទូលំទូលាយ ទើបជាការប្រពៃបំផុត ព្រោះមិនឆាប់រងការប៉ះទង្គិចពីមជ្ឈដ្ឋានខាងក្រៅដោយងាយៗ ហើយអ្វីៗត្រូវឆ្លងកាត់ការត្រិះរិះពិចារណារកហេតុផលឱ្យបានយ៉ាងល្អិតល្អន់។ បើធ្វើបានបែបនេះ សេចក្តីថ្លៃថ្នូរ និង សុភមង្គលប្រាកដជាកើតមានស្ទើរគ្រប់វេលា ។

សារ​មួយ​ឃ្លា​របស់ នី មុន្នីនាថ មានន័យ​ជ្រៅ​ជាង​ជម្រៅ​ទឹកសមុទ្រ​

ជាមួយនឹងការបង្ហោះសារបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅនេះ បានធ្វើឱ្យបណ្តាអ្នកលេងហ្វេសប៊ុក និង អ្នកគាំទ្ររបស់នាងជាច្រើន បានចូលរួមបញ្ចេញជាយោបល់លើកសរសើរដល់នាងថាពូកែរកពាក្យ និង ឃ្លាឃ្លោងដែលបង្កប់អត្ថន័យខ្លឹមសារបែបនេះសឹងគ្រប់មាត់ ៕

សារ​មួយ​ឃ្លា​របស់ នី មុន្នីនាថ មានន័យ​ជ្រៅ​ជាង​ជម្រៅ​ទឹកសមុទ្រ​

សារ​មួយ​ឃ្លា​របស់ នី មុន្នីនាថ មានន័យ​ជ្រៅ​ជាង​ជម្រៅ​ទឹកសមុទ្រ​

ប្រភពៈ pmhotnews