ឡូរ៉ា ម៉ម៖ ដាច់​ខាត​ខ្ញុំ​មិន​ទៅ​អាមេរិក​វិញ​ទេ

ឡូរ៉ា ម៉ម តារា​ចម្រៀង​ខ្មែរ​សញ្ជាតិ​អាមេរិក​​ ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា ​​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ដែល​មក​រស់​នៅ​ទឹក​ដី​កម្ពុជា ​មិន​ដែល​គិត​ថា​នឹង​ត្រឡប់​ទៅ​អាមេរិក​វិញ​នោះ​ទេ។

 

ឡូរ៉ា ម៉ម៖ ដាច់​ខាត​ខ្ញុំ​មិន​ទៅ​អាមេរិក​វិញ​ទេ

​​
ឡូរ៉ា និយាយ​ថា ៖ “ខ្ញុំ​គិត​ថា​ ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ​កម្ពុជា​នឹង​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​ ហើយ​បើ​ពេល​នេះ​ខ្ញុំ​ទៅ​វិញ​ ពេល​ត្រឡប់​មក​វិញ ​ឃើញ​កម្ពុជា​ផ្លាស់​ប្ដូរ​ពេល​ខ្ញុំ​អត់​នៅ​ខ្ញុំ​នឹង​អន់​ចិត្ត​ ព្រោះ​ខ្ញុំ​អត់​បាន​ឃើញ ​បើ​ងាក​ទៅ​ឆ្នាំ​២០១០ ​កម្ពុជា​មិន​ទាន់​មាន​អ្វី​នោះ​ទេ ​តែ​ពេល​នេះ​​កម្ពុជា​ទំនើប​ច្រើន​​ទាំង​ហាង​អាហារ ​និង​កន្លែង​កម្សាន្ត​​” ជាង​នេះ​ទៅ​ទៀត​កម្ពុជា​មាន​លក្ខខណ្ឌ​​រស់​នៅ​ប្រសើរ​ជាង​អាមេរិក​ច្រើន”​។

 

ឡូរ៉ា ម៉ម៖ ដាច់​ខាត​ខ្ញុំ​មិន​ទៅ​អាមេរិក​វិញ​ទេ

 

ឡូរ៉ា ​ក៏​បាន​បន្ថែម​ដែរ​ថា ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ បច្ចុប្បន្ន​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ ក៏​មាន​ការ​រីក​ចំរើន​ខ្លាំង​ណាស់​​ដែរ ​ជា​ពិសេស​ការ​ផលិត​ចម្រៀង​ Original តែ​ម្ដង។ នាង​ថា ​នៅ​ពេល​ឃើញ​យុវវ័យ​កម្ពុជា​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ជា​របស់​ខ្លួនដូច្នេះ នាង​រឹត​តែ​​មិន​ចង់​វិល​ទៅ​អាមេរិក​វិញ​ទៀត៕
អត្ថបទ៖ SAMEDY​​​