រៀបការ​រួច ថន ដារ៉ា ខកខាន​​ទៅ​ក្រេបទឹកឃ្មុំ​​នៅ​ ហុងកុង ព្រោះ…

អតីត​ពិធី​ការិនី និង​តារា​សម្ដែង ថន ដារ៉ា បាន​ឲ្យ​ដឹង​ថា​ គម្រោង​ការ​​ដែល​ត្រូវ​ទៅ​ក្រេបទឹកឃ្មុំ​នៅ​ហុងកុង​របស់​គ្រួសារ​នាង ​បាន​ពន្យារ​ពេល​ភ្លាម​ៗ​បន្ទាប់ពី​ស្វាមី​​មាន​បញ្ហា​សុខភាព​។

 

រៀបការ​រួច ថន ដារ៉ា ខកខាន​​ទៅ​ក្រេបទឹកឃ្មុំ​​នៅ​ ហុងកុង ព្រោះ…

រូបភាព៖ Facebook ស្វាមី ថន ដារ៉ា

 

ថន ដារ៉ា បាន​ប្រាប់ Sabay តាមរយៈ​សារ​អេឡិចត្រូនិក​ពី​ប្រទេស​ថៃ​មក​ថា​ ពេលនេះ​នាង​ខកខាន​មិន​ទាន់​​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ហុងកុង​ឡើយ ​ព្រោះ​នាង​ស្វាមី​នាង​មាន​អាការៈ​ពុល​ចំណី​អាហារ រហូត​ដល់​ចូល​មន្ទីរពេទ្យ។ “អូរ! គាត់​ពុល​ពី​បី​ថ្ងៃ​ហើយ គឺ​កាហ្វេ និង​ម្ហូប​ខ្លះ​ទៀត​ខ្វះ​អនាម័យ ហើយ​សភាព​ជំងឺ​គ្មាន​អី​ធ្ងន់ធ្ងរ​ទេ​ គ្រាន់តែ ពេទ្យ​ឲ្យ​ដាក់​ថ្នាំ​សម្លាប់​មេរោគ និង​ព្យួរ​សេរ៉ូម​ដល់​ល្ងាច​អាច​ទៅ​ផ្ទះ​វិញ​បាន។ នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​​ពួក​បង​មិន​អាច​​ទៅ​ដើរ​លេង​បាន​។​”

 

បងស្រី ថន លក្ខិណា រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ទោះ​ប្ដី​មិន​ឈឺ​ ក៏​មិន​ទាន់​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ដែរ ព្រោះ​កូន​ប្រុស​តូច​របស់​លោក ណាវៈរ៉ាត់ យូបំារ៉ុង ជាប់​រវល់​ក្នុង​ការ​សិក្សា។

 

រៀបការ​រួច ថន ដារ៉ា ខកខាន​​ទៅ​ក្រេបទឹកឃ្មុំ​​នៅ​ ហុងកុង ព្រោះ…

 

ពិធី​ការិនី​រូប​នេះ​បញ្ជាក់​ផង​ដែរ​ថា​ ពួក​នាង​នឹង​ទៅ​ក្រេបទឹកឃ្មុំ ​នៅ​បរទេស តែ​ចាំ​មើល​ឲ្យ​ស្វាមី​ជា​គ្រាន់​បើ​ និង​ទំនេរ​ទាំងអស់​គ្នា​សិន​ទើបទៅ ព្រោះ​អ្នក​ទាំងពីរ​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត៕

 

អត្ថបទ៖ទ្រី រ៉ាវី