រថយន្ត​លុចស៊ីស​​LX470 បុក​ម៉ូតូ​SL​ពេញ​ទំហឹង​របួសធ្ងន់​២​នាក់

រថយន្ត​លុចស៊ីស​​LX470 បុក​ម៉ូតូ​SL​ពេញ​ទំហឹង​របួសធ្ងន់​២​នាក់



ភ្នំពេញ ​៖ ​បុរស​ពីរ​នាក់ ​បាន​រង​របួស​ធ្ងន់ធ្ងរ​ដេក​របួស​រដូករណែល ​ដោយសារតែ​ត្រូវ​រថយន្ត​លុចស៊ីស​៤៧០​បុក​ពេញទំហឹង​ ពេល​បើក​ម៉ូតូឌុប​គ្នា​កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់ ថ្ងៃ​ទី​​៣ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់​ជិះ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SL ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM.6003 ​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ត្រូវ​រថយន្ត​​លុចស៊ី​ស​LX470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2K.2375 ដែល​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ ក្នុង​​ល្បឿន​យ៉ាង​លឿន​ដូចគ្នា ​​បុក​ចំពាក់​កណ្ដាល​ផ្លូវ ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ទាំងពីរ​នាក់ រីឯ​ខាង​ភាគី​រថយន្ត​ដែល​មិន​មាន​អ្នក​រង​របួស​នោះ​ បាន​ចុះ​ពីលើ​រថយន្ត​រត់​គេច​ខ្លួន​បាត់ស្រមោល​នៅ​សល់​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​សម្រាប់​ឲ្យ​ប៉ូលិស​ចុះ​មក​វាស់វែង​ផងដែរ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្រោយ​កើតហេតុ រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​មក​ដឹក​ជនរងគ្រោះ​ទាំងពីរ​នាក់​យក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​ និង​រថយន្ត​រង​ការ​ខូចខាត​ដូចគ្នា​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​អ្នក​បើក​បង្ក​ហេតុ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់៕

រថយន្ត​លុចស៊ីស​​LX470 បុក​ម៉ូតូ​SL​ពេញ​ទំហឹង​របួសធ្ងន់​២​នាក់

រថយន្ត​លុចស៊ីស​​LX470 បុក​ម៉ូតូ​SL​ពេញ​ទំហឹង​របួសធ្ងន់​២​នាក់