លោក ប៉ាន សូរស័ក្តិ៖ AEC ផ្តល់ឱកាសឲ្យកម្ពុជាពង្រីកទីផ្សារ និងតួនាទីរបស់ខ្លួនក្នុងតំបន់និងសកល

លោក ប៉ាន សូរស័ក្តិ៖ AEC ផ្តល់ឱកាសឲ្យកម្ពុជាពង្រីកទីផ្សារ និងតួនាទីរបស់ខ្លួនក្នុងតំបន់និងសកល



បន្ទាយមានជ័យ៖ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា “ក្នុង​បរិបទ​ពាណិជ្ជកម្ម ការអនុវត្ត​ផែនការ​លម្អិត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ក៏បាន​ផ្តល់ឱកាស ឲ្យ​កម្ពុជា​យើង បាន​ពង្រីក​ទីផ្សារ​ទៅខាង​ក្រៅ និង​ពង្រឹង​តួនាទី​របស់ខ្លួន ក្នុង​សង្វាក់​ផលិតកម្ម​តំបន់ និង​សកល​ផងដែរ” ក្នុងឱកាស​ដែរ​លោក បាន​អញ្ជើញ​ជា​អធិបតី និង​ជា​វាគ្មិន ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​អាស៊ាន និង​សារៈសំខាន់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​សាកលវិទ្យាល័យ​មានជ័យ ។

សិក្ខាសាលា​នេះ បាន​ប្រារព្ធ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី 0២ ខែកក្កដា ឆ្នាំ ២០១៦ ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​អមដំណើរ សិស្សានុសិស្ស និស្សិត នៃ​សកល​វិទ្យាល័យ​ចំនួន ៥ ក៏ដូចជា​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ជិតខាង សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដែលមាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ប្រធានបទ ដែល​លោក​រដ្ឋមន្ត្រី ពាំ​នាំមក​ចែករំលែក នៅពេលនោះ។

លោក ប៉ាន សូរស័ក្តិ៖ AEC ផ្តល់ឱកាសឲ្យកម្ពុជាពង្រីកទីផ្សារ និងតួនាទីរបស់ខ្លួនក្នុងតំបន់និងសកល

ថ្លែង​នៅក្នុង​សុន្ទរកថា បើក​អង្គសិក្ខាសាលា លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប​ថា៖ ។

សិក្ខាសាលា​នេះ ក៏​ផ្ដល់ឱកាស​ឲ្យប្អូនៗសិស្ស និស្សិត ចោទ​ជា​សំណួរ ជូនទៅ​ឯកឧត្តម​រដ្ឋ​ម​ន្រី ដើម្បី​ទទួលបាន​នូវ​ការបកស្រាយ​ឲ្យ​កាន់តែច្បាស់ អំពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ជារួម។ សំណួរ​របស់​សិស្ស និស្សិត​ពេលនោះ គឺ​ផ្ដោតលើ​ភាព​ប្រឈម​របស់​កម្ពុជា ក្នុងការ​ប្រកួតប្រជែង ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ផលប្រយោជន៍​អ្វីខ្លះ ដែល​កម្ពុជា អាច​ទាញយក​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

ជា​កិច្ច​ឆ្លើយតប លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា៖ ។

លោក ប៉ាន សូរស័ក្តិ៖ AEC ផ្តល់ឱកាសឲ្យកម្ពុជាពង្រីកទីផ្សារ និងតួនាទីរបស់ខ្លួនក្នុងតំបន់និងសកល

ថ្លែង​បញ្ចប់​សុន្ទរកថា  លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​សិស្ស និស្សិត​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍​បន្ថែម ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ធ្វើការ​ស្រាវជ្រាវ ហើយក៏​អាច​ទំនាក់ទំនង​មក​ក្រសួងពាណិជ្ជកម្ម​ផងដែរ ប្រសិនបើ​សិស្ស​និស្សិត ត្រូវការ​ចាំបាច់​នូវ​ឯកសារសំខាន់ៗនានា៕