បទល្មើស​នេសាទ​ក្នុង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង កើតឡើង​យ៉ាង​ពេញបន្ទុក​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្មា​កោះ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​បទល្មើស​នេសាទ​ក្នុង​ទន្លេមេគង្គ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​រដូវ​បិទ​នេសាទ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​មាន​ទូក​នេសាទ​រាប់រយ​ធ្វើ​សកម្មភាព​នៅតាម​ដង​ទន្លេមេគង្គ​ចាប់ពី​មុខ​កោះ​ស្រ​ឡាយ រហូត​ទៅដល់​កោះ​សំពាយ ស្រុក​សៀម​បូក ហើយ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរដ្ឋបាល​ជលផល ធ្វើជា​មើលមិនឃើញ​។ ហេតុនេះ​ទើប​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រ​ឡាយ ស្រុក​សៀម​បូក អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រស់នៅ​ភូមិ​ស្មា​កោះ ឃុំ​កោះ​ស្រ​ឡាយ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ចុងខែ​មិថុនា​រហូតដល់​ពេល​នេះ សកម្មភាព​នេសាទ​ខុសច្បាប់​បានកើត​ឡើង​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ក្នុង​មួយថ្ងៃៗ​មាន​មនុស្ស​រាប់រយ​នាក់​និង​ទូក​រាប់រយ​គ្រឿង​ធ្វើ​សកម្មភាព ដែល​ភាគច្រើន​ជា​ជនជាតិ​យួន​និង​ជនជាតិ​ចាម​។ សកម្មភាព​នេសាទ​ខុសច្បាប់​នោះ គឺ​ជនជាតិ​យួន​និង​ជនជាតិ​ចាម​បាន​ដាក់មង​រាំងខ្ទប់​ទន្លេ មិន​ឲ្យ​ត្រី​មេ​ពូជ​ផ្លាស់ប្ដូរ​ទៅរក​កន្លែង​ពង​កូន ហើយ​ត្រី​ទាំងនោះ​ត្រូវគេ​ចាប់​យកទៅលក់​នៅលើ​ទីផ្សារ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​យួន​និង​ជនជាតិ​ចាម ប្រើ​មង​ដែលមាន​ប្រវែង​បណ្ដោយ​ពី​២០០​ម៉ែត្រ​ទៅ​៣០០​ម៉ែត្រ ជម្រៅ​ពី​៨​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​ដាក់​រាំង​យ៉ាង​ស្អេកស្កះ​នៅក្នុង​តំបន់​ដែល​មេត្រី​ត្រូវ​ផ្លាស់​ទី​ទៅរក​កន្លែង​ពង​កូន​។

ប្រជាពលរដ្ឋ​ឃុំ​កោះ​ស្រ​ឡាយ បាន​ឲ្យ​ដឹង​ទៀតថា មេត្រី​ធំៗ​ដូចជា​ត្រី​ព្រួល ត្រី​ក្អែក ត្រី​ត្រសក់ និង​ត្រី​ឆ្កោក​ជាដើម ដែលមាន​ទម្ងន់​ពី​៣​គីឡូក្រាម​ដល់​ជាង​២០​គីឡូក្រាម ត្រូវបាន​គេ​ចាប់​យកទៅលក់​នៅ​ទីផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង​។ ក្នុង​ទូក​នេសាទ​ល្មើសច្បាប់​មួយ​អាច​ចាប់​ត្រី​ក្នុង​មួយថ្ងៃ​បាន​ពី​១០០​គីឡូក្រាម​ដល់​ជិត​១​តោន ហើយ​ជនជាតិ​យួន​គឺជា​អ្នក​បំផ្លាញ​ខ្លាំងក្លា​បំផុត​មិន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ទន្លេមេគង្គ​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តស្ទឹងត្រែង មិន​បង្ក្រាប​បទល្មើស​ដែល​រាលដាល​យ៉ាង​អនាធិបតេយ្យ​នោះឡើយ​៕

អេង-ជាសាន-500x288លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល 0835f14f-036d-4cdc-b63d-4c6a667151e2 3ddd886a-6b7b-4a6a-826e-82f8d18b1d31