តើ​ដឹងទេថា​ នាង Jennifer Lopez ឆ្លើយថា​ម៉េចនៅពេល​មាន​គេ​ប្រាប់​ឱ្យ​នាង​បញ្ចុះទម្ងន់​ ? 

6 Videos


អ្នកចម្រៀង Jennifer Lopez បានបង្ហើបប្រាប់ថា មានមនុស្សជាច្រើនធ្លាប់ប្រាប់ឱ្យនាងបញ្ចុះទម្ងន់ ប៉ុន្តែនាងមិនយល់ឃើញដូចជាគេទេ ថែមទាំងឆ្លើយតបទាំងមានទំនុកចិត្តថា “ទេខ្ញុំមិនបញ្ចុះទម្ងន់ទេ ! ប្រសិនបើខ្ញុំបញ្ចុះទម្ងន់ នោះខ្ញុំនឹងមិនមែនជាខ្លួនឯងទេ តើអ្នកយល់ពីអ្វីដែលខ្ញុំនិយាយទេ? » ។

P9

តើ​ដឹងទេថា​ នាង Jennifer Lopez ឆ្លើយថា​ម៉េចនៅពេល​មាន​គេ​ប្រាប់​ឱ្យ​នាង​បញ្ចុះទម្ងន់​ ? 

នាងបន្តទៀតថា «ខ្ញុំប្រឆាំងនឹងគំនិតបញ្ចុះទម្ងន់! ខ្ញុំពិតជាមិនយល់ឃើញថាខ្ញុំត្រូវបញ្ចុះទម្ងន់មែន ហើយខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចនឹងធូរចិត្តបន្តិច ប្រសិនបើអ្នកធ្លាប់លឺពាក្យបែបនេះ ហើយយល់ថាដូចជាមិនត្រូវដូចជាខ្ញុំដែរនោះ» ។

តើ​ដឹងទេថា​ នាង Jennifer Lopez ឆ្លើយថា​ម៉េចនៅពេល​មាន​គេ​ប្រាប់​ឱ្យ​នាង​បញ្ចុះទម្ងន់​ ? 

ហេតុអ្វី ? ពីព្រោះខ្ញុំគិតថា «ខ្ញុំខ្លួនឯងកំពុងព្យាយាមធ្វើជាខ្លួនឯង ដោយមិនមិនចាំបាច់ព្យាយាមធ្វើខ្លួនឱ្យដូចជាអ្វីដែលអ្នកដទៃចង់នោះទេ» ។

នាងបានប្រាប់ថា នាងឆ្លើយទៅកាន់អ្នកគ្រប់គ្រងរបស់នាងថា «ខ្ញុំពិតជាមិនពេញចិត្តទាល់តែសោះនោះពេលមានអ្នកណាហាមខ្ញុំមិនឱ្យញ៉ាំសាច់ព្រោះខ្លាចធាត់ ព្រោះខ្ញុំមិនគិតថាខ្ញុំធាត់ទេ។ តាមស្តាប់ទៅអ្នកនិយាយពិតជាមនុស្សមានចិត្តមិនល្អ និងមិនគួរសមទាល់តែសោះ ។ ខ្ញុំជាមនុស្សស្រីម្នាក់ ដែលពេញចិត្តរូបរាងរបស់ខ្ញុំ និង ភាពស្រស់ស្អាតរបស់ខ្ញុំ ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកណាម្នាក់ឡើយ» ។

តើ​ដឹងទេថា​ នាង Jennifer Lopez ឆ្លើយថា​ម៉េចនៅពេល​មាន​គេ​ប្រាប់​ឱ្យ​នាង​បញ្ចុះទម្ងន់​ ? 

យោបល់ចុងក្រោយរបស់ នាង Jennifer Lopez គឺ «ខ្ញុំទម្លាប់រស់នៅបែបសុខភាព ហើយខ្ញុំព្យាយាមរស់នៅបែបសុខភាព» ។

                                                                                       លក្ខិណា