ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!

6 Videos


បើទោះបីក្លាយជាអ្នកម្តាយ ដែលមានកូនរហូតដល់ទៅបីនាក់ក្តី តែពិធីការិនី មាស ម៉ូលីណា នៅតែមានរូបរាងតូចស្រលូនស្អាត ដែលជាក្តីប្រាថ្នា សម្រាប់ស្ត្រីទូទៅ។ប៉ុន្តែយ៉ាងណាភាពស្រស់ស្អាតនេះ មិនមែនបានមកដោយស្រួលៗនោះទេ ។

P9

ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!

ជារៀងរាល់ថ្ងៃ មាស ម៉ូលីណា តែងតែចំណាយពេលហាត់ប្រាណនៅក្នុងក្លឹបមួយ។ មាស ម៉ូលីណា បានរៀបការអស់រយៈពេលជាច្រើនឆ្នាំមកហើយ សព្វថ្ងៃនេះនាងក៏មានកូនប្រុសរហូត ដល់ទៅបីនាក់ហើយដែរ។តែអ្វីដែលគួរអោយសរសើរនោះគឺ អ្នកនាង នៅតែមានសម្រស់ស្រស់ស្អាត ជាពិសេសរូបរាងតូច ច្រលឹងរបស់នាង ដែលសក្តិសមទៅនឹងសម្លៀកបំពាក់បែបទាន់សម័យ ។ មានស្ត្រីមិនតិចទេ ដែលច្រណែន និង ចង់បានរូបរាងដ៏សក្តិសម ដូចពិធីការិនីស៊ីធីអិនរូបនេះ ។

ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!

ប៉ុន្តែដើម្បីបានរូបរាងបែបនេះ មាស ម៉ូលីណា បានព្យា យាមហាត់ប្រាណខ្លាំងណាស់។ជារៀងរាល់ថ្ងៃ នាងតែងតែចំណាយពេលទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណមួយដើម្បីហាត់ពង្រាបសាច់ក្បាលពោះនិងសាច់ដើមដៃ កុំអោយយាធ្លាក់។មិនតែប៉ុណ្ណោះអ្នកនាងក៏មានការប្រយ័ត្នប្រយែងចំពោះការទទួលទានអាហារផងដែរ ។

ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!

មាស ម៉ូលីណា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជននៅក្នុងអាជីពជាពិធីការិនី ។អ្នកនាងបានលេចមុខនៅក្នុងកម្មវិធីមួយចំនួនរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន។ អ្នកនាង មាស ម៉ូលីណា តែងតែលេចមុខនៅក្នុងកម្មវិធីធំៗពេលដែលអ្នកនាង យុគ ចិន្តា អវត្តមាន ៕ ចេនី

ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!
ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!
ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!
ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!
ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!
ពិធី​ការិនី មាស ម៉ូ​លី​ណា ប្រឹង​ហាត់ប្រាណ​ដើម្បី​យក​រាង​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត