មិន​​បាច់​មាន​ Page ក៏​ Live លើ​ Facebook បាន​ដែរ សាក​តាម​វិធី​នេះ​

Live ជា​មុខងារ​ថ្មី​មួយ​របស់​ Facebook ដែល​គ្រាន់​តែ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ភ្លាម​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម​តែ​ម្ដង។ មុខងារ​នេះ​ដែរ​អាច​​ប្រើ​បាន​ទាំង​នៅ​លើ​ Page និង​លើ​ Account សម្រាប់​ក្នុង​ប្រទេស​មួយ​ចំនួន​ លើក​លែង​តែ​ក្នុង​ប្រទេស​កម្ពុជា​ការ​ Live លើ​ Account អាច​ធ្វើ​បាន​តែ​​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

 

មិន​​បាច់​មាន​ Page ក៏​ Live លើ​ Facebook បាន​ដែរ សាក​តាម​វិធី​នេះ​

 

យ៉ាង​ណា​ក្ដី​ជា​មួយ​ការ​អាប់ដេត​ថ្មី​នៃ​កម្មវិធី​ MSQRD ដែល​ Facebook ទើប​ទិញ​យក​នោះ​ អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Live ផ្ទាល់​នៅ​លើ​ Account បាន។ ការ​ Live លើ​ MSQRD ពិសេស​ជាង​ការ​ Live លើ​កម្មវិធី​ Facebook ធម្មតា​ព្រោះ​ថា​អ្នក​អាច​បន្ថែម​ Filter ទៅ​លើ​ផ្ទៃ​មុខ​នៅ​ពេល​កំពុង​ Live បាន​ថែម​ទៀត​ផង។

 

មិន​​បាច់​មាន​ Page ក៏​ Live លើ​ Facebook បាន​ដែរ សាក​តាម​វិធី​នេះ​

 

ដើម្បី​អាច​ Live បាន​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​ MSQRD ឬ​​បើ​មាន​ហើយ​អាប់ដេត​​កម្មវិធី​នោះ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ បន្ទាប់​មក​បើក​កម្មវិធី​ឡើង​ហើយ​​ភ្ជាប់ Account Facebook ដែល​ចង់​ Live ជា​មួយ​កម្មវិធី​នោះ​ជា​ការ​ស្រេច។

 

បញ្ជាក់​ថា​​មុខងារ​ Live លើ​ MSQRD បច្ចុប្បន្ន​មាន​តែ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ប៉ុណ្ណោះ​ ដោយ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​នឹង​អាច​ប្រើ​បាន​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

 

មិន​​បាច់​មាន​ Page ក៏​ Live លើ​ Facebook បាន​ដែរ សាក​តាម​វិធី​នេះ​

 

ចុច​អាន៖ ហ៊ាន​តែ​​ Unfriend នឹង​លោត​ឲ្យ​​ឃើញ​ភ្លាម!

 

ដោយ៖ ហៃ​ សុខ​ហេង

រូបភាព៖ បរទេស​​​​​​