លោក ​សុន ឆ័យថា​ CNRP​ ទាក់ទងសម្តេចក្រឡាហោម​រួចហើយដើម្បីចរចា

រាជធានីភ្នំពេញ ៖​ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ​លោក សុន ឆ័យ​បានមានប្រសាសន៍នៅប៉ុន្មាននាទីមុននេះថា​ ថ្នាក់ដឹកនំា​គ​ណបក្សសង្រ្គោះជាតិ ​បានទាក់ទងទៅសម្តេចក្រឡាហោម​ ស ខេង​ រួចហើយ​ ដើម្បីត្រួសត្រាយផ្លូវឲ្យមាន​ការ​ជួបគ្នារវាងក្រុម​ការងារ​គណបក្សទំាងពីរ ។

យ៉ាងណាក៍ដោយ ​មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ​ពីអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា​ជុំវិញការអះអាងរបស់​លោកតំណាងរាស្រ្ត ​សុន ឆ័យ ​ដែលថាមានការទាក់ទងទៅសម្តេចក្រឡាម​ ស ខេង​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ​កក្កដា​ ២០១៦នេះ ​៕