ពល​រដ្ឋ​ឆោឡោ​ការ​បង្ហូរ​ទឹក​ស្អុយ​ចេញពី​រោង​ចក្រ​ធ្វើ​បារី​អង្គរ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃទី​០៤ កក្កដា ២០១៦ ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ចំការ​ឪឡឹក សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ការ​ឆោឡោ ខណៈ​ដែល​ទឹក​ខ្មៅ​បាន​ហូរ​ចេញពី​លូ​ចាក់​មក​លើ​ដង​ផ្លូវ​មុខ​ផ្ទះ ។ ប្រជា​ពល​រដ្ឋ​បាន​និយាយថា ទឹក​សំអុយ​ខ្មៅ​នេះ ត្រូវ​បាន​រោង​ចក្រ​ផលិត​បារី​អង្គរ​របស់​ក្រុម​ហ៊ុន​វីនីតុនគ្រុប បាន​បង្ហូរ​តាម​លូ​ ទើប​បណ្តាល​ឱ្យ​ហូរ​ចេញពី​លូ​ហៀរ​មក​លើ​ផ្លូវ​បេតុង ។

ការ​ហូរ​ទឹក​លូ​សំអុយ​ដែល​បង្ហូរ​ចេញពី​រោង​ចក្រ​ផលិត​បារី​អង្គរ​នេះ នៅ​មិន​​ទាន់​មាន​សមត្ថ​កិច្ច ឬ​អាជ្ញាធរ​ទៅ​ពិនិត្យ​នៅ​ឡើយ​ទេ ហើយ​ពល​រដ្ឋ​នៅ​តំបន់​​នោះ​កំពុង​មាន​ការ​ព្រួយ​បារម្ភ ។