​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​

ក្រុមបុរាណវិទូនៅសហរដ្ឋអាមេរិក បានជីកកកាយរកឃើញវត្ថុបុរាណចំនួនជាង ៨៧ ០០០មុខ ដែលត្រូវគេដឹងថាបន្សល់ទុកកាលតាំងពីសម័យបដិវត្តន៍ American Revolution គឺជាង ២៥០ឆ្នាំមុន នៅទីក្រុង Philadelphia។

​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​

ក្រុមអ្នកជំនាញ បានធ្វើកំណាយលើបន្ទប់ទឹកសង់ពីដីឥដ្ឋចំនួន ១២កន្លែង ពេលជីកតាមប្លុកចំនួន២ ក្បែរវិមានឯករាជ្យ Independence Hall នៃទីក្រុងខាងលើ។ ការជីកកកាយចាប់ដើមដំណើរការដំបូងក្នុងឆ្នាំ ២០១៤ ។

ក្នុងនោះគេបានរកឃើញចានបែកបាក់ ក្រឡ កែវ ពែង ដប និងគ្រឿងប្រើប្រាស់ច្រើនប្រភេទដូចរូបខាងក្រោម។ អ្វីធ្វើគេចាប់អារម្មណ៍ខ្លាំងជាងគេបំផុតគឺ ចានគោមបែកបាក់មួយមានឆ្លាក់រូបសំពៅ Tryphena ដែលបានធ្វើដំណើរពីទីក្រុង Philadephia ទៅកាន់ទីក្រុង Liverpool ប្រទេសអង់គ្លេស ឆ្នាំ ១៧៦៥។

ក្រុមដដែល បានសន្និដ្ឋានថាវត្ថុរកឃើញទាំងនេះ ទំនងជារបស់ឈ្មួញរកស៊ីក្នុងស្រុក ព្រោះមានតាំងពីសំបកលៀស ដបមានស្រា រហូតដល់ឡេវអាវ។ បន្ថែមលើនោះ គេបានរកឃើញគ្រោងឆ្អឹងសត្វបក្សីចំនួន ៦៦ក្បាល ត្រី និងសត្វ Raccoon ២ក្បាលផងដែរ។ វត្ថុបុរាណទាំងនេះនឹងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរឲ្យសាធារណជនទស្សនា នៅខែមេសាឆ្នាំក្រោយនេះហើយ៕

​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​

ប្រភព៖ sabay

  • ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:កំសាន្ត
Tags: