ចិន​ប្រកាស​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យ​បាន​មុន​តុលាការ​អន្តរជាតិ​ប្រកាស​លទ្ធផល

ចិនប្រកាសថានឹងធ្វើសមប្រយុទ្ធយោធានៅជុំវិញដែនសមុទ្រដែលកំពុងជាប់ជម្លោះ ក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយសមប្រយុទ្ធនេះ នឹងធ្វើឡើងមុនថ្ងៃប្រកាសសាលក្រមនៃតុលាការអន្តរជាតិ រវាងភាគីជម្លោះចិន និងហ្វីលីពីន នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលសន្តិសុខដែនសមុទ្រ ។
នៅថ្ងៃទី១២ ខែកក្កដាខាងមុខនេះ តុលាការអន្តរជាតិនឹងធ្វើការប្រកាសសាលក្រមរវាងភាគីជម្លោះទាំង២ ជុំវិញវិវាទរឿងសមុទ្រចិនខាងត្បូង ដោយការប្រកាសនេះ នឹងត្រូវធ្វើឡើងក្នុងទីក្រុង The Hague ប្រទេសហុល្លង់ តែទន្ទឹមគ្នានឹងការចូលមកដល់នៃការប្រកាសសាលក្រមនេះ ចិននឹងធ្វើសមប្រយុទ្ធចាប់ពីតំបន់ភាគខាងកើតកោះ Hainan រហូតដល់ប្រជុំកោះ Paracels ចាប់ពីថ្ងៃទី៥ ដល់ទី១១ ខែកក្កដា ហើយនាវាទាំងអស់នឹងត្រូវហាមឃាត់ ក្នុងការធ្វើនាវាចរណ៍អំឡុងពេលសមប្រយុទ្ធ ។

នៅក្នុងតំបន់ប្រជុំកោះ Paracels ចិនបានសាងសង់ផ្លូវយន្តហោះដ៏ធំមួយ ព្រមទាំងមានដាក់បញ្ឈរមីស៊ីលបាញ់ពីដីទៅអាកាសជាច្រើនដើមទៀតផង នេះបើយោងតាមការឲ្យដឹងរបស់មន្ត្រីអាមេរិក ដែលតំបន់ប្រជុំកោះ Paracels នេះ ត្រូវបានទាមទារដោយចិន តៃវ៉ាន់ និងវៀតណាម ឋិតក្នុងតំបន់តែមួយតែម្ដង ៕

ចិន​ប្រកាស​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យ​បាន​មុន​តុលាការ​អន្តរជាតិ​ប្រកាស​លទ្ធផល ចិន​ប្រកាស​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យ​បាន​មុន​តុលាការ​អន្តរជាតិ​ប្រកាស​លទ្ធផលចិន​ប្រកាស​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យ​បាន​មុន​តុលាការ​អន្តរជាតិ​ប្រកាស​លទ្ធផល

ចិន​ប្រកាស​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យ​បាន​មុន​តុលាការ​អន្តរជាតិ​ប្រកាស​លទ្ធផល ចិន​ប្រកាស​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យ​បាន​មុន​តុលាការ​អន្តរជាតិ​ប្រកាស​លទ្ធផល

ប្រភព៖ kqube

  • ចិន​ប្រកាស​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឲ្យ​បាន​មុន​តុលាការ​អន្តរជាតិ​ប្រកាស​លទ្ធផល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:កំសាន្ត
Tags: