ដឹងរឿង​ហេតុ​​ស្នាម​សាក់​លើ​ភ្លៅ នេត សុចរិយា​ ជួប​រឿង​យ៉ាង​ណា​ទេ?

តារា​ស្រី​ នេត សុចរិយា​ បាន​បង្ហើប​មក​កាន់​ Sabay​ ពាក់​ព័ន្ធ​នឹង​ស្នាម​សាក់​លើ​ភ្លៅ​​ខាង​ឆ្វេង​របស់​នាង​​​ថា ​ជា​ឧបទ្ទវហេតុ​​​ក្នុង​ពិធី​ជប់​លៀង​មួយ​ រវាង​នាង​ និង​សង្សារ ដោយ​ពេល​នោះ​អ្នក​រត់​តុ​បាន​ធ្វើ​ឲ្យ​ធ្លាក់​កែវ​បែក​លើ​ភ្លៅ​របស់​នាង​។

 

ដឹងរឿង​ហេតុ​​ស្នាម​សាក់​លើ​ភ្លៅ នេត សុចរិយា​ ជួប​រឿង​យ៉ាង​ណា​ទេ?រូប​ស្នាម​សាក់​ ផ្តល់​ដោយ​ នេត សុចរិយា

 

“ការ​ពិត​ស្នាម​សាក់​នេះ​ កើត​ចេញ​ឡើង​ពី​រឿង​មួយ​គួរ​ឲ្យ​ចង់​សើច​ រវាង​បង និង សង្សារ ប៉ុន្តែ​ពេល​នោះ​ បងនិង​គាត់​នៅ​ជា​មិត្ត​ភក្តិ​នៅ​ឡើយ មិន​ទាន់​ជា​សង្សារ​ទេ​អូន​។ ​កាល​នោះ​ បង​បាន​ទៅ​​ចូល​រួម​ក្នុង​កម្ម​វិធី​ជប់​លៀង​មួយ​  ហើយ​សង្សារ​បង​​​បាន​នាំ​បង​ទៅ​និយាយ​លេង​ស្វាគមន៍​ជាមួយ​មិត្ត​ភក្តិ​គាត់​ គាប់​ជួន​អី​អ្នក​រត់​តុ​ មិន​ប្រយ័ត្ន​ក៏​បាន​ធ្វើ​ឲ្យ​​ កែវស្រា​​ធ្លាក់​បែក​មក​លើ​ជើង​បង”។ នេត សុចរិយា ថ្លែង។

 

ដឹងរឿង​ហេតុ​​ស្នាម​សាក់​លើ​ភ្លៅ នេត សុចរិយា​ ជួប​រឿង​យ៉ាង​ណា​ទេ?

 

ដោយសារ​មុត​ជ្រៅ​ និង​មាន​ស្នាម​សម្លាក​​ តារា​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ​ បាន​សម្រេច​ចិត្ត​ជាមួយ​សង្សារ​លោក​  Nathan Gan សាក់​ជា​ភាសា​អង់​គ្លេស​ថា​ “Never Give Up” បាន​ន័យ​ថា “ដាច់​ខាត​​មិនចុះ​ចាញ់​” ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​លើ​រូប​អ្នក​ទាំង​ពីរ​ក៏​ដោយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ នេត សុចរិយា។

 

“ស្នាម​មុត​​ហ្នឹង​ជ្រៅ​ដែរ ហើយ​វា​មាន​សម្លាក​ មិន​ដឹង​ថា​ធ្វើ​ម៉េច​បាត់​ស្នាម​​ ​បង​ក៏​បាន​សួរ​យោបល់​គាត់​(សង្សារ)ខ្លះៗ​ បន្ទាប់​មក​ពួក​បង​ក៏​សម្រេច​ចិត្ត​ថា​សាក់​​ជា​ភាសា​អង់​គ្លេស Never Give Up ហ្មង​ទៅ”៕

 

អត្ថបទ៖ ថា ម៉ាលីដា
រូបភាព៖ ផ្តល់​ដោយ​ ចរិយា