តារា​ល្បី​ៗ ​លេច​មុខ​សម្ពោធ រីសត មួយ​នៅ​ក្រុង​កែប

ល្ងាច​មិញ​នេះ តារា​ល្បី​ៗ​ជា​ច្រើន​បាន​ស្កាត់​ពី​ភ្នំពេញ​មក​ជួបជុំ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ កែប ដែល​ជា​តំបន់​មាត់​សមុទ្រ អម​ទៅ​ដោយ​ភ្នំ​ផង​នោះ។

 

លោក ចេង លី ជា​ម្ចាស់ រីសត ខាង​លើ​បាន​និយាយ​ថា កន្លែង​របស់​លោក​បាន​សាងសង់​ជាង ១ ឆ្នាំ​មក​ហើយ ហើយ​ទើប​រួចរាល់ និង​សម្ពោធ​ជា​ផ្លូវ​ការ​នា​ពេល​នេះ​តែ​ម្ដង។ ការ​អញ្ជើញ​ចូលរួម​របស់​សិល្បករ​ពី​ភ្នំពេញ ក៏​ដោយ​សារ​គ្រួសារ​របស់​លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ពួក​គេ។

 

តារា​ល្បី​ៗ ​លេច​មុខ​សម្ពោធ រីសត មួយ​នៅ​ក្រុង​កែប

 

“ម្យ៉ាង​ដោយ​សារ​អញ្ចេះ​ផង កូន​ស្រី​របស់​ខ្ញុំ​ហ្នឹង​ក៏​ជា​អ្នក​ឌីហ្សាញ​នៅ ឡូយ៩ ផង ទើប​ចេះ​តែ​ស្គាល់​តៗ​គ្នា​ដែរ”។ លោក ចេង លី ថ្លែង​មក​កាន់ ។លោក​បន្ត​ថា ទោះ​បី​ជា​ពេល​នេះ​កូន​ស្រី​របស់​ខ្លួន​មិន​បាន​រស់​នៅ​ប្រទេស​កម្ពុជា ដោយ​ត្រូវ​បន្ត​ការ​សិក្សា​ជំនាញ​ដឹក​នាំ​រឿង​នៅ​ប្រទេស​អូស្ត្រាលី​យ៉ាង​ណា​ក្ដី ក៏​សិល្បករ​ទាំង​អស់​នៅ​តែ​រាប់អាន និង​ផ្ដល់​កិត្តិយស​សម្រាប់​គ្រួសារ​របស់​លោក។

 

ទោះ​បី​ជា​យ៉ាង​ណា លោក​បន្ត​ថា នៅ​ក្នុង​ដំណើរ​ការ​ដំបូង​នេះ មាន​បន្ទប់​ជួល​សម្រាប់​អតិថិជន​ទូទៅ​ក្នុង​តម្លៃ​សមរម្យ​បំផុត ជា​ពិសេស​សម្រាប់​សិល្បករ​តែ​ម្ដង៕

 

តារា​ល្បី​ៗ ​លេច​មុខ​សម្ពោធ រីសត មួយ​នៅ​ក្រុង​កែប

 

តារា​ល្បី​ៗ ​លេច​មុខ​សម្ពោធ រីសត មួយ​នៅ​ក្រុង​កែប

 

តារា​ល្បី​ៗ ​លេច​មុខ​សម្ពោធ រីសត មួយ​នៅ​ក្រុង​កែប

 

តារា​ល្បី​ៗ ​លេច​មុខ​សម្ពោធ រីសត មួយ​នៅ​ក្រុង​កែប

 

តារា​ល្បី​ៗ ​លេច​មុខ​សម្ពោធ រីសត មួយ​នៅ​ក្រុង​កែប

 

តារា​ល្បី​ៗ ​លេច​មុខ​សម្ពោធ រីសត មួយ​នៅ​ក្រុង​កែប

 

អត្ថបទ៖ សំ ជំនាញ