គ្រូ​បង្វឹក​វែល​ អត់​ចាប់​អារម្មណ៍​ ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វែល​លោក​ Chris Coleman បាន​ច្រាន​ចោល​ចំណាប់អារម្មណ៍​ចង់​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បន្ត​ពី​លោក Roy Hodgson។

 

គ្រូ​បង្វឹក​វែល​ អត់​ចាប់​អារម្មណ៍​ ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស លោក​ Chris Coleman 

 

ការ​អះអាង​របស់​បុរស​វ័យ​៤៦​ឆ្នាំ​ បន្ទាប់​ពី​លោក Hodgson​ លា​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ​​ក្រោយ​បរាជ័យ​យ៉ាង​អាម៉ាស់​ត្រឹម​វគ្គ​១៦​ក្រុម​ ក្រោម​ថ្វី​ដៃ​ ក្រុម​​អ៊ីស្លង់​ហើយ​អង់គ្លេស​កំពុង​រក​អ្នក​ថ្មី​មក​ជំនួស។

 

Coleman ដែល​សល់​កុងត្រា​ជាមួយ​វែល​ដល់​ World Cup ២០១៨ បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​គិត​ថា​អង់គ្លេស​នឹង​មិន​ពិចារណា​លើ​រូប​ខ្ញុំ​ទេ តែ​បើ​មាន​មែន​នោះ និយាយ​ដោយ​ត្រង់​ ខ្ញុំ​នឹង​មិន​ដឹកនាំ​អង់គ្លេស​ដាច់​ខាត។​ ខ្ញុំ​ជា​ជនជាតិ​វែល​ បើ​សិន​ជា​ការងារ​ដឹកនាំ​ជម្រើស​ជាតិ​ គឺ​មាន​តែ​វែល​មួយ​គត់​ដែល​ខ្ញុំ​ដឹកនាំ។”

 

បន្ទាប់​ពី​យក​ឈ្នះ​ បែលហ្សិក​ ៣-១ នៅ​វគ្គ​៨ ក្រុម​ចុងក្រោយ​ វែល​ពេល​នេះ​នឹង​ត្រូវ​ប៉ះ​ព័រទុយហ្គាល់​នៅ​ថ្ងៃ​ពុធ​ ដើម្បី​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ តាម​រយៈ​ជោគជ័យ​នេះ​វែល​បាន​ក្លាយ​ជា​ប្រទេស​មក​ពី​ចក្រ​ភព អង់គ្លេស​ទី​មួយ​ដែល​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បន្ទាប់​ពី ​អង់គ្លេស​ធ្លាប់​ធ្វើ​បាន​ចុងក្រោយ​កាល​ពី​អឺរ៉ូ​ឆ្នាំ ១៩៩៦​៕

 

គ្រូ​បង្វឹក​វែល​ អត់​ចាប់​អារម្មណ៍​ ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស

 

គ្រូ​បង្វឹក​វែល​ អត់​ចាប់​អារម្មណ៍​ ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស

 

គ្រូ​បង្វឹក​វែល​ អត់​ចាប់​អារម្មណ៍​ ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស

 

គ្រូ​បង្វឹក​វែល​ អត់​ចាប់​អារម្មណ៍​ ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ BBC

  • គ្រូ​បង្វឹក​វែល​ អត់​ចាប់​អារម្មណ៍​ ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:កីឡា